ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នាឆ្មារ និងឃុំធ្លកវៀន និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំខ្នាឆ្មារ និងឃុំធ្លកវៀន បានអញ្ជើញជាអធិបតីភាពចូលរួមក្នុងវេទិកាសាធារណៈនៅវត្តធ្លកវៀន ភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្ដាល លោក ឈួន ចាន់ណា អភិបាលស្រុក ក្រុមការងារថ្នាក់ស្រុក ក្រុមការងារថ្នាក់ឃុំ មេភូមិគ្រប់ភូមិ កម្លាំងប្រជាការពារ ក្រុមទ្រទ្រង់គ្រប់ភូមិ និងប្រជាពលរដ្ឋ។