រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ៖ វិស័យវេចខ្ចប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម

Narith | ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០៦ ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា “វិស័យវេចខ្ចប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម វិស័យឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។”

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកាវេចខ្ចប់នៅកម្ពុជា ជាលើកទី១ ដោយផ្តោតលើតួនាទីសំខាន់នៃការវេចខ្ចប់ក្នុងការជំរុញកំណើន គុណភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។

នៅក្នុងសុន្ទរកថា បើកវេទិកា ដែលជាព្រឹត្តិការណ៍អមទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា ការវេចខ្ចប់មិនមែនគ្រាន់តែជាវិស័យគាំទ្រទេ តែជាសសរស្តម្ភយុទ្ធសាស្ត្រសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមបានរំលេចពីការរួមចំណែកនៃវិស័យវេចខ្ចប់ក្នុងការអភិវឌ្ឍជំនាញ ការបង្កើតការងារ និងការបង្កើនភាពធន់នៃទីផ្សារ ដោយបន្ថែមថា "សំបកវេចខ្ចប់ជួយពង្រឹងគុណភាព ភាពធន់ និងសុវត្ថិភាពរបស់ផលិតផល ទន្ទឹមនឹងនោះ គាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ចដោយផ្តល់ដំណោះស្រាយផលិតកម្មតាមតម្រូវការជាក់ស្តែង។ វិស័យនេះគាំទ្រដល់កំណើនរបស់កម្ពុជាតាមរយៈការធានានូវសុចរិតភាពផលិតផល ការពារសុខភាពអ្នកប្រើប្រាស់ និងលើកកម្ពស់សេដ្ឋកិច្ចដែលមានការប្រកួតប្រជែងប្រកបដោយតម្លាភាព។”

នៅកម្ពុជា វិស័យនេះមានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ចំនួនសហគ្រាសផលិត និងចែកចាយសម្ភារៈវេចខ្ចប់បានកើនឡើងប្រមាណ ៣១៩ភាគរយ និងទុនវិនិយោគបានកើនឡើងជាង១៣១ភាគរយ។

ឯកឧត្តមបានលើកឡើងថា "ការរីកចម្រើនគួរឱ្យកត់សម្គាល់នេះមិនមែនជាភាពចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។”

ខណៈដែលកម្ពុជាត្រៀមលក្ខណៈសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការកែលម្អសោភណភាពផលិតផល ការធ្វើប្រេឌីង និងការត្រៀមលក្ខណៈសម្រាប់នាំចេញគឺជាអាទិភាពជាតិ។ នៅក្នុងបរិបទនេះ ការវេចខ្ចប់ត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ ដើម្បីជួយសហគ្រាសធុនមីក្រួ តូច និងមធ្យម ក្នុងការធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា “បច្ចុប្បន្ន ការវេចខ្ចប់មិនមែនត្រឹមតែជាការទុកដាក់ទំនិញទៀតនោះទេ ប៉ុន្តែជាការបញ្ជាក់ពីគុណភាព ការធានាសុវត្ថិភាព និងការបង្កើតអត្តសញ្ញាណផលិតផលសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។”

វេទិកាវេចខ្ចប់នេះ ក៏ជាការពញ្ញាក់អារម្មណ៍ ឱ្យបង្កើនការវិនិយោគកាន់តែច្រើនលើនវានុវត្តន៍វិស័យវេចខ្ចប់ ការរចនា និងផលិតកម្មក្នុងស្រុក រួមជាមួយនឹងភាពជាដៃគូកាន់តែរឹងមាំរវាងវិស័យសាធារណៈ និងឯកជន ដើម្បីចាប់យកសក្តានុពលនៃវិស័យនេះ ព្រមទាំងគាំទ្រឱ្យផលិតផលកម្ពុជាលេចធ្លោនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕