ក្រុមហ៊ុន NEW T-Rich ផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្សក្នុងសង្កាត់កោះទ្រង់ ដើម្បីផ្តល់ក្តីស្រលាញ់ ស្នាមញញឹម រួមនិងការលើកទឹកចិត្ត

009 | ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តក្រចេះ

ក្រចេះ៖ ក្រុមហ៊ុន NEW-T-RICH CO., LTD ដឹកនាំដោយលោក សៀង ពិសាខ ប្រធានគម្រោងលើកកម្ពស់សុខភាពជំងឺមិនឆ្លង និងមុខរបរសហគមន៍ រួមនិងសហការី និង សប្បុរសជន នារសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ បាននាំយកសម្ភារៈសិក្សាមួយចំនួន មកប្រគល់ជូនក្មួយៗដល់សិស្សានុសិស្សជួបការលំបាក និងលោកគ្រូអ្នកគ្រូដែលកំពុងរៀននិងបង្រៀន នៅសាលាបឋមសិក្សាកោះទ្រង់ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ចំនួន ៧៤ នាក់ ដើម្បីជួយសម្រួលដល់ការសិក្សា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥នេះ

តាមការបញ្ជាក់ពីលោក សៀង ពិសាខ ប្រធានគម្រោងលើកកម្ពស់សុខភាពជំងឺមិនឆ្លង និងមុខរបរសហគមន៍ បានឲ្យដឹងថា ៖ ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនង ទៅនឹងសុខទុក្ខជីវភាពរស់នៅក្នុងសហគមន៍ ក៏ជាផ្សារភ្ជាប់ទំនាក់ទំនងជាមួយសកម្មភាពមនុស្សធម៌ តាមរយៈការបង្ការនិងទប់ស្កាត់នូវជម្ងឺមិនឆ្លង រួមនិងការបង្កើតមុខរបរនៅក្នុងសហគមន៍ យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ក្រោយ ជាទំពាំស្នងឫស្សី និងជាអនាគតរបស់ប្រទេសជាតិ ហើយនៅថ្ងៃណាមួយកុមារនៅក្នុងសាលារៀននេះ នឹងជួយអភិវឌ្ឍប្រទេសកម្ពុជាបានជាក់ជាមិនខាន ។

លោកប្រធានគម្រោង បន្តថា ៖ គោលបំណងសំខាន់ ដែលក្រុមហ៊ុន NEW-T-RICH បានធ្វើ គឺដើម្បីគោលបំណងគម្រោងបង្កើតមុខរបរ និងប្រភពចំណូលបន្ថែមដល់សមាជិកសហគមន៍ និងបង្កើនចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពីចំណេះដឹងនៃ ការថែរក្សាសុខភាពពីជម្ងឺមិនឆ្លង (NCD) ។ ហើយសកម្មភាពទាក់ទិននឹងវិស័យអប់រំនេះ គឺដើម្បីជួយសម្រាល និងបង្កភាពងាយស្រួលដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត និងត្រូវការជំនួយខ្លាំងបំផុត ក្នុងការជម្រុញការសិក្សារៀនសូត្ររបស់ពួកគេ ។ ដែលអំណោយសិក្សាផ្តល់ជូនសិស្សានុសិស្សដែលខ្វះខាតទាំង៥០នាក់ នាពេលនេះរួមមាន ៖ សៀភៅ ១០ក្បាល ប៊ិក ១០ ដើម រួមនិងថវិកា១០,០០០ រៀលក្នុងម្នាក់ៗ និងលោកគ្រូអ្នកគ្រូ អាជ្ញាធរភូមិ ទាំង ២១ នាក់ ក៏ទទួលបានថវិការមួយចំនួនផងដែរ ។

តំណាងឲ្យអាជ្ញាធរសង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសសិស្ស និងសហគមន៍ បានសម្តែងសេចក្ដីរីករាយយ៉ាងក្រៃលែង ចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន NEW-T-RICH CO., LTD ក្នុងថ្ងៃនេះដល់សិស្សានុសិស្ស ដែលកំពុងជួយបការលំបាក ហើយក៏កំពុងត្រូវការជំនួយ ដើម្បីឲ្យពួកគេមាន  សម្ភារៈសិក្សាគ្រប់គ្រាន់ ដូចនិងសិស្សដទៃផងដែរ ។ ហើយសកម្មភាពនេះ គឺបានបញ្ជាក់ឲ្យឃើញពីក្តីស្រលាញ់ និងការផ្សារភ្ជាប់នូវទំនាក់ទំនងរបស់វិស័យឯកជន និងស្ថាបនរដ្ឋ ដែលបានដើរទន្ទឹមគ្នា ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន ប្រជាពលរដ្ឋមានលទ្ធភាពក្នុងការចូលរួមចែករំលែកនូវក្តីស្រលាញ់ ជាការតបស្នងនូវគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាល ៕