ទីតាំងខាងកើតព្រះរាជដំណាក់ខេត្តស្ទឹងត្រែង នឹងក្លាយជាទីរមណីយ៍ដ្ឋានសម្រាប់ទាក់ទាញភ្ញៀវទេសចរ

Narith | ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី២៧ មិថុនាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែងបានណែនាំឱ្យមន្ត្រី ស្ថាប័នជំនាញរៀបចំអភិវឌ្ឍទីតាំងខាងកើតព្រះរាជ ដំណាក់ឱ្យទៅជាទីរមណីយដ្ឋាន ដើម្បី ប្រែក្លាយទីតាំងនេះ ទៅជាកន្លែងទាក់ទាញភ្ញៀវទេសចមកកម្សានផង ហើយអភិរក្សជាសម្បត្តិមរតកព្រះរាជដំណាក់ផង ។

      ក្នុងឱកាសក្រុងពាលីរៀបចំដំណើរការ គម្រោងអភិវឌ្ឍន៍សួនច្បារនៅទីតាំងខាងកើតព្រះរាជដំណាក់ស្ថិតក្នុងភូមិព្រែកសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង  ឯកឧត្តមសរ សុពុត្រាអភិបាលខេត្ត មានប្រសាសន៍ថា៖នៅតំបន់ខាងក្រៅព្រះរាជដំណាក់ស្តេចនេះរដ្ឋបាលខេត្តឱ្យមន្ត្រីជំនាញ ពន្លឿនការរៀបចំឱ្យបានស្អាត ដើម្បីរក្សាតំបន់ប្រវត្តិសាស្ត្រ មរតករបស់សម្តេចតា សម្តេចតាទួតនៃយើងទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញនិងបានស្គាល់ ហើយបានជួយលើកស្ទួយសោភ័ណភាពនៅទីក្រុងស្ទឹងត្រែងផង។
     ឯកឧត្តមមានប្រសាសន៍បន្តថា៖  ទីតាំងនេះយើងធ្វើការអភិវឌ្ឍតែតំបន់ខាងក្រៅរបងតែប៉ុណ្ណោះសម្រាប់ឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរដើរកម្សាន្ត និងហាត់ប្រាណនៅជុំវិញនេះ ហើយមួយវិញទៀតយើងបានស្តារព្រែកដំណាក់ស្តេចនេះ កុំឱ្យស្ទះទឹកជនលិចដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។
(សំឡេង)ទីមួយគឺយើងស្ដារអូរដើម្បីឲ្យមាននិរន្តរភាព  ដើម្បីឲ្យទឹកហូរបានល្អ  បញ្ជៀសការជនលិច  ទីពីរយើងធ្វើសួនច្បារ នៅក្បែរមាត់អូរនោះ  យើងមានច្រាំងរៀបការូឡា ជាផ្លូវដើរថ្មើជើងនៅតាមច្រាំង  និងបំពាក់ភ្លើងបំភ្លឺ ហើយគម្រោងនេះអាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ។
លោកលំ សិរីកុត ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបានគាំទ្រផែនការយុទ្ធសាស្ត្រនេះ ព្រោះបានបង្ហាញពីគម្រោងដែលឯកឧត្តមអភិបាលខេត្តកំពុង អភិវឌ្ឍនិងរៀបចំទីក្រុងស្ទឹងត្រែងឱ្យមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្សានឱ្យបានច្រើននៅចុងឆ្នាំឆ្នាំ២០២៥នេះ។
    លោកបន្តថា៖គម្រោងអភិវឌ្ឍនេះគឺយើងចាក់ដីបំពេញនីវ៉ូ១.៥០០ម៉ែត្រគូប- ក្រាលការ៉ូឡាទំហ៊ំ៦៧៥ម៉ែត្រការ៉េ -រៀបឃឿន៤០០ម៉ែត្រ- ដាំបង្គោលសុវត្ថិភាព១៩០ម៉ែត្រ- បំពាក់ភ្លើងសូឡាចំនួន១០ឈុត- ដាក់លូរំដោះទឹក៤៥ម៉ែត្រ និងដាំដើមឈើបន្ថែម២៧ដើម ។
    សូមបញ្ជាក់ថា៖ នេះជាសមិទ្ធផលថ្មីមួយទៀតស្ថិតនៅជាប់ទីតាំងស្នាព្រះហស្ថរបស់សម្តេចតាសម្តេចតាទួតនៃយើង  ដែលត្រូវបានក្លាយទៅជាសមិទ្ធផលទេសចរណ៍ផ្នែកវប្បធម៌ ដោយសារនេះជាសម្បត្តិមរតកព្រះបរមរតនៈកោដ្ឋ  ហើយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងយុវជនយើងមកពីទីជិត ឆ្ងាយ បានទស្សនាស្វែងយល់ ពីប្រវត្តិនៃការកកើតឡើងនៃព្រះរាជដំណាក់ស្តេចមួយនេះ ។ 