សម្ដេចតេជោបញ្ជាឱ្យមន្ត្រីគ្រប់រូបត្រូវធ្វើអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និង ប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយប្រជាជនឡើយ

Narith | ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៨ ០៦ ២៥
ភ្នំពេញ៖ សម្ដេចតេជោបានបញ្ជាឱ្យមន្ត្រីគ្រប់រូបត្រូវធ្វើតែអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និង ប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបដល់ចៅហ្វាយនាយដែលជាប្រជាជនឡើយ ដើម្បីធ្វើយ៉ាងណាស្មោះត្រង់នឹង ប្រជាជន យកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន ផ្អែកលើប្រជាជន និងរៀនសូត្រពីប្រជាជន។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ការបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។
សម្ដេចតេជោមានប្រសាសន៍ថា ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះទាំងក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាង និង ការពារមាតុភូមិ។ ប្រជាជនជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់ដល់ការដឹកនាំនយោបាយក្នុងសង្គមជាតិ។ សម្តេចតេជោបញ្ជាក់ថា  ប្រវត្តិសាស្ត្រជាក់ស្តែងរបស់កម្ពុជាជាង ៤ទសវត្សមកនេះ បានបញ្ជាក់ច្បាស់នូវប្រការខាងលើនេះថា បើប្រជាជនយល់ ប្រជាជនជឿ ប្រជាជនគាំទ្រ និងចូលរួម ទើបគណបក្សអាចសម្រេចនូវបុព្វហេតុរបស់ ខ្លួនបាន។ អាស្រ័យហេតុនេះ រាល់អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវស្មោះត្រង់នឹង ប្រជាជន យកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន ផ្អែកលើប្រជាជន និងរៀនសូត្រពីប្រជាជន។
សម្ដេចតេជោអះអាងថា អំពើល្អរបស់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាយុទ្ធសាស្ត្រឈ្នះរបស់គណបក្សនៅ គ្រប់កាលៈទេសៈ។ ប្រជាជនយល់ដឹងពីគណបក្ស ជឿលើគណបក្ស ហើយចូលរួមសកម្មអនុវត្តកម្មវិធី នយោបាយរបស់គណបក្ស គឺតាមរយៈជួរមន្ត្រីនេះឯង។ ហេតុនេះ មន្ត្រីគណបក្សត្រូវតែរឹងមាំ និងស្អាតស្អំ ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌។ ជាក់ស្តែងបានបង្ហាញថា ប្រជាជនត្រូវការតួនាទី ដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែប្រជាជនមិនសប្បាយចិត្តឡើយចំពោះទង្វើខុសឆ្គងរបស់មន្ត្រី មួយចំនួន។ អាស្រ័យហេតុនេះ មន្ត្រីគ្រប់រូបត្រូវធ្វើតែអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និង ប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយរបស់ប្រជាជនឡើយ។
ជាមួយគ្នានេះ សម្ដេចតេជោបានណែនាំឱ្យគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្សគ្រប់រូប ត្រូវក្ដាប់ឱ្យជាប់ នូវមូលហេតុទាំង ៦យ៉ាងនៃជោគជ័យរបស់គណបក្ស ដើម្បីតម្រង់ទិសសកម្មភាពឱ្យបានត្រឹមត្រូវ ក្នុងការបន្តកសាងពង្រឹងគណបក្ស ការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ សម្តេចតេជោបន្តថា  ការមិនយកចិត្តទុកដាក់ចំពោះមូលហេតុទាំងអស់ នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ការអនុវត្តកម្មវិធីនយោបាយ និងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្សដែលចាំបាច់ត្រូវតែជម្នះ និងដោះស្រាយឱ្យបានឆាប់នៅទីកន្លែងណាដែលមានភាពអសកម្មនេះ។
ក្នុងឱកាសនេះ សម្ដេចតេជោបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជនគណបក្ស បណ្តាអង្គការមហាជន មន្ត្រី និងសមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គី យ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្ដាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តនូវភារកិច្ចរបស់ ខ្លួនឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ សូមសម្តែង ការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី បណ្តាគណបក្ស នយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានការជឿជាក់ និងគាំទ្រដល់ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ៕