ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត អំពាវនាវប្រជាពលរដ្ឋខេត្តតាកែវ គាំទ្រការដឹកនាំរាជរដ្ឋាភិបាល រឿងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ

009 | ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2025

តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធមីទិញថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ទី ២៨ ខែមិថុនាឆ្នាំ ២០២៥ នេះ  ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនជាពលរដ្ឋក្នុងខេត្តតាកែវ សូមគាំទ្រការដឹកនាំនិងការដោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានថ្លែងបន្តថា ប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ត្រូវរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំនិងត្រូវនាំគ្នាសម្ដែងនូវការគោរពចំពោះវីរភាព របស់កងទ័ព និងកងនគរបាលដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ប្រកបដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត។    ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាដ៏កម្សត់នេះធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ ឥឡូវនេះកម្ពុជាបានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេស។ យើងត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ។   ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងបន្តថា សកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យភាពកម្ពុជា សម្រាប់គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រ ជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្របតាមអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ ២០០០៕