ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ លើកទឹកចិត្តកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង អោយខិតខំរៀនសូត្រដើម្បីអនាគត និង រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ

009 | ថ្ងៃទី 29 ខែ មិថុនា ឆ្នាំ 2025

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ ឆ្នាំង និងជាប្រធានគណៈកម្មាធិការ គណប្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងលើកទឹកចិត្តកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង អោយខិតខំរៀនសូត្រដើម្បីអនាគត និង រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ។ ឯកឧត្តម បានមាន ប្រសាសន៍លើកទឹកចិត្តបែបនេះនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលជាមួយក្មួយៗកុមារកំព្រា នៅមណ្ឌល កុមារកំព្រាខេត្តកំពង់ឆ្នាំង ។ ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ ទោះបីក្មួយៗទាំងអស់កំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា ក៏ដោយ ប៉ុន្តែមិនឯកោនោះទេ គឺមានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីរាជ រដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរជំនាញ និង សប្បុរសជនជាពិសេសម៉ែដោះ ដែលជាអ្នកថែរក្សាក្មួយៗដូចជាកូនរបស់ខ្លួនផ្ទាល់ផងដែរ។ ឯកឧត្តម បានផ្តាំផ្ញើអោយក្មួយត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសិក្សារៀនសូត្រ ត្រូវជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ជៀសវាងគ្រឿងញៀន ល្បែងស៊ីសង គោរពច្បាប់ និងច្បាប់ចរាចរណ៍ និង មានទឹកចិត្តរឹងមាំ ជឿជាក់លើខ្លួនឯង ហើយកំណត់គោលដៅអនាគតឲ្យច្បាស់លាស់ ដើម្បីអភិវឌ្ឍខ្លួនឯងពីជំហានទៅជំហាន និងទទួលបានអនាគតមួយរុងរឿងក្នុងសង្គម។ ឯកឧត្តម និង ក្រុមការងារបាននាំយកអំណោយជូនដល់មណ្ឌលកុមារកំព្រាមានអង្ករចំនួន២០០គីឡូក្រាម ទឹក ក្រូច៥កេស ទឹកសុទ្ធ៥កេស មី១០កេស ទឹកសុីអុីវ៥យួរ ទឹកត្រី៥យួរ ត្រីខ៥យួរ សាប៊ូ៥កញ្ចប់ ទឹកដោះគោ១០កេស ថវិកាជូនក្មួយៗ និង អ្នកគ្រូផងដែរ។