រយៈពេលបីថ្ងៃលក់ផ្លែទុរេនជិត៣០តោន ក្នុងពិពណ៌ផ្លែឈើក្នុងខេត្តបាត់ដំបង បង្ហាញពីសន្ទុះការគាំទ្រកសិផលក្នុងស្រុក

009 | ថ្ងៃទី 29 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖  អត្ថបទ ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ ក្នុងពិពណ៌ផ្លែឈើខេត្តបាត់ដំបង២០២៥ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ មកលេងកំសាន្តយ៉ាងច្រើន និងបានគាំទ្រកសិផល ដែលដាំដុះដោយកសិករខ្មែរនៅក្នុងស្រុកយ៉ាងខ្លាំង ដោយគ្រាន់តែបីថ្ងៃ ម្ចាស់ចំការលក់ផ្លែទុរេន បានជាង២៧តោន ពោលគឺសឹងតែបេះយកមកតាំងលក់មិនទាន់។
របាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបងបានបញ្ជាក់ថានៅថ្ងៃទី២៧ខែមិថុនាជាថ្ងៃបើកព្រឹត្តិការណ៍ពិពណ៌ផ្លែឈើបាត់ដំបងថ្ងៃទី០១  ម្ចាស់ចម្ការទុរេន ចំនួន ១៨ ម្ចាស់ចម្ការ បានលក់ទុរេនមួយល្ងាចអស់ ជាង៧តោន ស្មើរនឹង ៧៣៥០  គីឡូក្រាម ។ ចំណែកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ មានសហគមន៍កសិកម្ម និងម្ចាស់ចម្ការ សរុបចំនួន១០ម្ចាស់ លក់ទុរេនអស់ជាង១០តោន ស្មើរនឹង ១០,៥២០ គក្រ   បូករួមទាំងផ្គត់ផ្គង់ក្នុងស្តង់ ប៊ូហ្វេ។  មន្ទីរកសិកម្មបញ្ជាក់ថា មកដល់ម៉ោង៦កន្លះល្ងាច ដោយសន្ទុះអ្នកគាំទ្រផ្លែឈើក្នុងស្រុកច្រើន ស្ទើរអស់ទុរេនលក់ គឺនៅតែស្តង់២ប៉ុណ្ណោះ នៅសល់ទុរេលក់ តែមិនច្រើនទេ។ 
ដោយឡែកសម្រាប់ ថ្ងៃនេះទី២៩ ខែមិថុនា ឆ្នាំ២០២៥ មានសហគមន៍កសិកម្ម និងម្ចាស់កម្ការសរុបចំនួន១២ម្ចាស់ លក់ទុរេនអស់ជាង៩តោន ស្មើរនឹង ៩,៤៧០គ.ក្រ បូករួមទាំងផ្គត់ផ្គង់ក្នុង ស្តង់ ប៊ូហ្វេ។ 
រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។ព្រឹត្តិការណ៍នេះមានការតាំងលក់ផលិតផលភូមិ១ផលិតផល១ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបងរួមជាមួយនឹងស្តង់លក់ទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទដែលដាំដុះក្នុងខេត្ត។
ជាមួយគ្នានេះរដ្ឋបាលខេត្តបានរៀបចំឱ្យមានប៊ូហ្វេទុរេនបាត់ដំបងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំនៅក្នុងរោងម៉ាស៊ីនត្រជាក់ដោយបន្ថែមផ្លែឈើផ្សេងទៀតដូចជា មង្ឃុត សាវម៉ាវ និងផ្ដល់ជូនទឹកសុទ្ធដោយមិនគិតថ្លៃហើយសម្រាប់ទុរេនគឺបកផ្ទាល់ដោយម្ចាស់ចម្ការ។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំបន្លែផ្លែឈើនិងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ និងលក់ដូរ។ ហើយរដ្ឋបាលខេត្តមានបំណងរៀបចំឱ្យមានការតាំងលក់បន្លែ ផ្លែឈើ អង្ករ និងផលិតផលអ្នកបាត់ដំបងនៅតាមរដូវកាលនៅថ្ងៃអនាគតផងដែរ។
ឯកឧត្តម សុខ លូ បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ផ្លែឈើនេះនឹងនាំមកនូវក្ដីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចំការបានលក់ដូរបន្លែផ្លែឈើនិងផលិតផលរបស់ខ្លួននិងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រអ្វីដែលជាផលិតផលខ្មែររបស់អ្នកបាត់ដំបងយើងឱ្យបានច្រើនបន្ថែមទៀត៕