ថ្ងៃស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «ដំណើរឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០»

009 | ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2025

សូមគោរពជម្រាបជូនថា នៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង ១១:០០នាទី ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «ដំណើរឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០»។ តើអ្វីទៅជា«កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី»? ឆ្នាំ២០២៥នេះជាកិច្ចប្រជុំកំពូលលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ តើមានវឌ្ឍនភាពយ៉ាងណាក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍នេះ? តើអ្វីទៅជាគុណប្រយោជន៍ និងការទទួលបានរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ? ឯកឧត្ដម ប៉ាង ណាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានរៀបចំសន្និសីទកំពូល AMS លើកទី២០ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបរាល់ចម្ងល់ របស់លោកអ្នកនាងជុំវិញប្រធានបទនេះ។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ ០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨ ក្រៅពីនេះលោកអ្នកក៏អាចសាកសួរតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»បានផងដែរ ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

ថ្ងៃស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «ដំណើរឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០»