សារព័ត៌មាន KCNA៖ គណៈប្រតិភូនៃសាលាយោធាកូរ៉េខាងជើង បានចេញដំណើរទៅទស្សនកិច្ចនៅរុស្ស៊ី

Narith | ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១ ៧ ២៥

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា គណៈប្រតិភូមកពីសាលាយោធាកូរ៉េខាងជើងមួយបានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ គណៈប្រតិភូដែលដឹកនាំដោយនាយកសាលា គឺលោក គីម គុមឆុល (Kim Kum Chol) គ្រោងនឹងទៅទស្សនកិច្ចនៅបណ្ឌិតសភាយោធា នៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ ពួកគេបានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី៣០ ខែមិថុនា ហើយអ្នកតំណាងនៃសាលាយោធាវរជនកូរ៉េខាងជើង និងកងទ័ពប្រជាជនកូរ៉េនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើង និងបុគ្គលិកនៃស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង ក៏បានទៅទទួលពួកគេនៅព្រលានយន្តហោះផងដែរ។ លោក គីម គុម ឆុល បានធ្វើដំណើរចុងក្រោយទៅកាន់ប្រទេសរុស្ស៊ីកាលពីក្នុងខែកក្កដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើងបានបង្កើនការផ្លាស់ប្តូរទ្វេភាគីយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលចុងក្រោយនៃឆ្នាំ២០២៣ នៅពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ នៅខែមិថុនា ឆ្នាំ២០២៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕