អភិបាលខេត្តស្ទឹងត្រែងណែនាំប្រជានេសាទឱ្យស្រឡាញ់ធនធានមច្ឆជាតិរបស់ខ្លួន

Narith | ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទិ០១ កក្កដាឆ្នាំ២០២៥

ខេត្តស្ទឹងត្រែង-  អភិបាលខេត្តស្ទឹងត្រែងបានណែនាំឱ្យប្រជានេសាទនៅតំបន់ខាងលើទំនប់វ៉ារីអគ្គិសនីសេសានក្រោម២រួមគ្នាបង្កើនការអភិរក្សធនធានមច្ឆជាតិ  ហើយទាញយកផលត្រូវប្រើឧបករណ៍នេសាទស្របច្បាប់ បន្ទាប់ពីបានលែងកូនត្រីចម្រុះទៅក្នុងអាងទឹកនេះជាច្រើនម៉ឺនក្បាល។
  
    ក្នុងកម្មវិធីលែងកូនត្រីចម្រុះនៅអាងទឹកទំនប់វារីអគ្គិសនីសេសានក្រោម២នៅភូមិឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែងថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៥ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា៖សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការរួមគ្នាជំរុញដល់ការអភិវឌ្ឍធនធានមច្ឆជាតិឱ្យរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ  សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។
   ឯកឧត្តមបានស្នើឱ្យប្រជានេសាទនាំគ្នាទាញយកផលឱ្យបានស្របច្បាប់កុំប្រើប្រាស់ឧបករណ៍ទាំងឡាយណាដែលច្បាប់ហាមឃាត់ ដូចជាឧបករណ៍ឆក់ជាដើម  ព្រោះវាបង្កផលប៉ះពាល់ដល់ធនធានជលផលរបស់យើងតែប៉ុណ្ណោះ។    
    លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ ការរៀបចំលែងកូនត្រីនៅក្នុងអាងទឹកនេះ ក៏ជាគោលដៅធំបំផុត គឺចង់ធ្វើឱ្យតំបន់នេះ ក្រៅពីផលិតភ្លើងបាន ត្រីនៅក្នុងទឹកក៏មាន កុំឱ្យដូចជនអគតិមួយចំនួនលើកឡើងថាធ្វើវារីអគ្គិសនី ហើយត្រីផុតពូជនោះ ។
   លោកបន្តថា៖បងប្អូនអ្នកភូមិ រស់នៅជុំវិញនេះអាចទទួលបានផលប្រយោជន៍ពីការធ្វើនេសាទ នៅក្នុងអាងទឹកទំនប់នេះ ហើយសង្ឃឹមថាអ្នកនេសាទទាំងអស់ រួមគ្នាអភិរក្សមច្ឆជាតិរបស់ខ្លួនដើម្បីទាញយកផលមកប្រើប្រាស់ ឱ្យមាននិរន្តរភាពជារៀងរហូត ។  
    
          សូមបញ្ជាក់ថា៖ការលែងកូនត្រីនេះជាលើកទី៦ហើយ ក្នុងនោះមានត្រីមេពូជ-ត្រីគ្រំ ក្រាញ់ ក្រុស រៀល ឆ្ពិន និងត្រីប្រាចំនួន ១៣០ គីឡូក្រាម និងកូនត្រីឆ្អិនចំនួន៦ម៉ឺនក្បាល-កូនត្រីប្រាចំនួន២ ម៉ឺនក្បាល -និងកូនត្រីពោ ចំនួន២ម៉ឺនក្បាលដើម្បីបង្កើនផលស្តុកធម្មជាតិក្នុងអាងទឹកតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ឱ្យសម្បូរបែបជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នេះ ៕