ឯកឧត្ដម នេត្រ ភក្ត្រា៖ ការបរិច្ចាគឈាមរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មានគឺជាការចូលរួមធ្វើសកម្មភាពមនុស្សធម៌ដ៏ធំធេងបំផុតនៅក្នុងសង្គម

Narith | ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០១.០៧.២០២៥ 

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការបរិច្ចាគឈាមរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាននាពេលនេះ គឺជាការចូលរួមធ្វើសកម្មភាពមនុស្សធម៌ដ៏ធំធេងបំផុតនៅក្នុងសង្គម ដែលបានសបញ្ជាក់ ពីការសាមគ្គី ការចេះជួយគ្នាទៅវិញទៅមក ការស្រឡាញ់ ជាពិសេសគឺ បង្ហាញពីក្ដីព្រួយបារម្ភនិងយកចិត្តទុកដាក់ ទៅដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យដែលកំពុងត្រូវការឈាមជាចាំបាច់ ។ 

ក្នុងឱកាសសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិក សមាជិកាស្ម័គ្រចិត្តបរិច្ចាគឈាម នៃក្រសួងព័ត៌មាន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការផ្តួចផ្ដើមគំនិតឱ្យមានការរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ « មន្ត្រីក្រសួងព័ត៌មានរួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស» នាពេលនេះ គឺក្នុងគោលបំណងបណ្តុះស្មារតីរួមគ្នាបរិច្ចាគឈាម ដើម្បីជួយទៅដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យ ដែលកំពុងមានតម្រូវការឈាមបំផុត ព្រោះការបរិច្ចាគឈាម មិនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពនោះទេ គឺមានតែជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកមួយចំនួនថែមទៀតផង ។
ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា នៅពេលដែលបងប្អូនមន្ត្រីរាជការសម្រេចចិត្តបរិច្ចាគឈាម ជំហានដំបូងគឺមានក្រុមគ្រូពេទ្យជំនាញ ពិគ្រោះនិងពិនិត្យសុខភាពជាមុនសិន ទើបអនុញ្ញាតឱ្យបរិច្ចាគឈាមបាន ដូច្នេះសម្រាប់ការបរិច្ចាគឈាមរបស់បងប្អូនមន្ត្រីរាជការ គឺមានសុវត្ថិភាព និងមិនបង្កជាបញ្ហាណាមួយ ទៅដល់សុខភាពនោះឡើយ ។ 
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណនិងកោតសរសើរ ចំពោះទឹកចិត្ត របស់ សមាជិក ស.ស.យ.ក វិស័យព័ត៌មាន និងបងប្អូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ដែលបានរួមសហការគ្នាចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ ដែលសកម្មភាពទាំងនេះគឺជាចលនាយ៉ាងសំខាន់មួយ ក្នុងការបំផុសគំនិតនិងបំផុសស្មារតីទៅដល់ប្រជាពលរដ្ឋទូទៅ ឱ្យរួមគ្នាបរិច្ចាគឈាមដើម្បីជួយអាយុជីវិតមនុស្ស ។ 
ឯកឧត្ដម នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីឱ្យសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះកាន់តែមានសកម្មភាពផុសផុល ក្រសួងព័ត៌មាន នឹងបន្តជំរុញឱ្យមានការរៀបចំកម្មវិធីបែបនេះ យ៉ាងតិច២ដងក្នុងមួយឆ្នាំ ធ្វើយ៉ាងណាចលនាស្មារតីមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឱ្យចូលរួមបរិច្ចាគឈាម ឱ្យបានច្រើនកុះករបន្ថែមទៀត  ។
សូមបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ក្រសួងព័ត៌មាន
ធ្វើឡើងក្រោមប្រធានបទ « មន្ត្រីក្រសួងព័ត៌មានរួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស» នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន  ៕