ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤

009 | ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ 2025

កំពង់ឆ្នាំង ៖ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អម សុភា អភិបាល
រងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត  នាយក នាយករងរដ្ឋបាលខេត្ត និង លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក ទាំង៨ចូលរួមផងដែរ។

គោលបំណងដើម្បីពិភាក្សា និង អនម័ត៖
- កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ។
- របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។
- ប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ រយៈពេល១២ខែ ឆ្នាំ២០២៥-២០២៦ និងបញ្ហាផ្សេងៗ ៕