មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីពិនិត្យព្យាបាលជំងឺបាតភ្នែករយ:ពេល​៣ថ្ងៃ​ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ខែកក្កដានេះ

Narith | ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ចន​ ណារិទ្ធ​
​    រាជធានីភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ បានឱ្យ​ដឹង​ថា​  ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺ បាតភ្នែក ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីពិនិត្យព្យាបាលជំងឺបាតភ្នែករយ:ពេល​៣ថ្ងៃ​ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ខែកក្កដានេះ