ថ្ងៃ០១ខែកក្កដាពលករខ្មែរសម្រុកចេញពីប្រទេសថៃវិលចូលប្រទេសតាមច្រកព្រំដែនខេត្តបាត់ដំបងកើនស្ទើរទ្វេរដង

009 | ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ 2025

 បាត់ដំបង ៖ បើតាមរបាយការណ៍អាជ្ញាធរឱ្យដឹងថានៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៥ ពលករខ្មែរដែលទៅធ្វើការនៅ ប្រទេសថៃ បានសម្រុកចេញមកប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង មានចំនួនកើនឡើងស្ទើរទ្វេរដង បើធៀបនឹងថ្ងៃទី៣០ខែមិថុនា ។ លោកសឿម ប៊ុនរិទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តបាត់ដំបងបានផ្តល់របាយការណ៍ឱ្យដឹងថា នៅថ្ងៃទី០១ខែកក្កដា មានប្រជាពលរដ្ឋខ្មែរវិលចូលប្រទេសតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ចំនួន ១.៨៨៧នាក់ ក្នុងនោះពលករចំនួន ១.៥៦៩ បើធៀបនឹងថ្ងៃទី៣០ខែមិថុនា មានប្រជាពលរដ្ឋខ្មែរចូលចំនួនតែ១.០៥១នាក់ ក្នុងនោះពលករចំនួន ៨៣៧នាក់ប៉ុណ្ណោះ។ លោកបន្តថាសភាពការណ៍ច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ពុំមានអ្វីប្រែប្រួលគួរអោយកត់សំគាល់ទេ គឺភាគីថៃបើកច្រកម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀលជាឯកតោភាគីដដែល ចំណែកម្ពុជាប្រកាន់ជំហដដែលគឺអនុញ្ញាតិ ឱ្យពលរដ្ឋខ្មែរវិលចូលប្រទេសវិញ សិស្សសាលាចេញចូល និងសម្រួលអ្នកជំងឺធ្ងន់ធ្ងរទៅព្យាបាលតែប៉ុណ្ណោះ ។ នៅថ្ងៃទី០១កក្កដា រដ្ឋបាលខេត្តបានបន្តសហការជាមួយបណ្តាខេត្តមួយចំនួនជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកព្រំដែនអន្តរជាតិដូងទៅតាមក្រុង ស្រុកក្នុងខេត្តនិងបណ្តាខេត្តផ្សេងៗដោយប្រើរថយន្តចំនួន ១៩គ្រឿង មានចំនួនមនុស្ស ៣០៤នាក់ ស្រី ១២៩នាក់ ក្នុងនោះរថយន្តខេត្តបាត់ដំបងចំនួន ១២គ្រឿង និងរថយន្តខេត្តពាក់ព័ន្ធចំនួន ០៧គ្រឿង (កំពត ០១គ្រឿង,សៀមរាប ០២គ្រឿង,កំពង់ចាម ០១គ្រឿង,កំពង់ធំ ០១គ្រឿង,ពោធិ៍សាត់ ០២គ្រឿង) ៕ អត្ថបទ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង