ក្រសួងបរិស្ថានបានចែកកូនឈើសរុបជាង៧១ម៉ឺនដើម វិទ្យុជាតិកម្ពុជា

Narith | ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ 2025

គិតរហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន ៧១៩ ៦៦៩ ដើម ក្នុងនោះកូនត្នោតចំនួន ១៧៧ ៣០៩ ដើម កូនឈើព្រៃ ៤៩៩ ១៨៩  ដើម និងកូនឈើហូបផ្លែចំនួន ៤៣ ១៧១ ដើម។ 
ដោយឡែកក្នុងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានចែកកូនឈើសរុបចំនួន ៥ ៨៩០ ដើម ដែលបានធ្វើឡើងតាមរយៈ ៖
មន្ទីរបរិស្ថានខេត្ត កណ្តាល៖ បានផ្តល់កូនឈើព្រៃ សរុបចំនួន ២ ០០០ដើម ជូនលោក សឿន សុផាន់ (សម្ព័ន្ធភាពបណ្តុំសហគមអង្គការសង្គមស៊ីវិល) ។
មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ៖ បានចែកកូនឈើព្រៃសរុប ៨០០ដើម ជូលសាលាពលទាហាន RMS។
មន្ទីរបរិស្ថានខេត្តកំពង់ធំ ៖បានចែកកូនឈើព្រៃសរុបចំនួន ១៥០ដើម ជូនលោក រឿន រដ្ឋា (សាលា បឋមសិក្សាក្នុងភូមិអូរខ្សង់)។
 មន្ទីរបរិស្ថានខេត្តកំពត៖ បានចែកកូនឈើព្រៃចំនួន ៥៦០ដើម និងកូនឈើហូបផ្លែ ២០ដើម ជូនលោក អាម ដារា (រដ្ឋបាលស្រុកទឹកឈូ)។
មន្ទីរបរិស្ថានខេត្តរតនគិរី៖ បានចែកកូនឈើព្រៃចំនួន ១០០ដើម ជូនលោក ផេន ប៊ុនថាន់ (រដ្ឋបាលសង្កាត់កាចាញ) និងបានចែកកូនឈើព្រៃចំនួន ១៥០ដើម ជូនលោក ទូច ហូរ (រដ្ឋបាលសង្កាត់ ឡាបានសៀក)។
មន្ទីរបរិស្ថានខេត្តសៀមរាប ៖ បានចែកកូកឈើព្រៃសរុបចំនួន ៣៥០ដើម ជូនលោក ជិន ជាតិ (វិទ្យាល័យហ៊ុនសែនព្រះធាតុ ) ព្រមទាំងបានដាំកូនឈើព្រៃចំនួន ៩៧០ដើម និងកូនឈើហូបផ្លែចំនួន ៥៥០ដើម ដើម្បីស្តារព្រៃរេចរិលឡើងវិញនៅចំណុចខាងលិចភ្នំកី។
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង៖ បានចែកកូនឈើព្រៃចំនួន ៤០ដើម ជូនមណ្ឌលសុខភាពសាមគ្គី។
ចំណែកឯមន្ទីរបរិស្ថានខេត្តពោធិ៍សាត់៖ បានចែកកូនត្នោតជូនលោក ជាង រត្ថា ចំនួន ២០០ដើម ៕