សម្តេចតេជោ ហ៊ុន សែន៖ មិននឹកស្មានថាសម្តេចបានរស់មកដល់សព្វថ្ងៃនេះ ព្រោះបានឆ្លងកាត់សង្គ្រាម និងគ្រាប់ស្រោច

009 | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

សម្តេចតេជោ ហ៊ុន សែន៖  មិននឹកស្មានថាសម្តេចបានរស់មកដល់សព្វថ្ងៃនេះ ព្រោះបានឆ្លងកាត់សង្គ្រាម និងគ្រាប់ស្រោច និងមិនសូវមានអ្វីហូប  ព្រមទាំងសម្តេចត្រូវធ្លាក់ខ្លួនពិការភ្នែកម្ខាងថែមទៀត។

សម្តេចថា មិនងាយស្រួលទេ ទំរាំបានដល់សព្វថ្ងៃនេះ ។ ឆ្លងកាត់ច្រើនណាស់នូវការលំបាករាប់ទាំងសម័យលន់ណុល រហូតមកសម័យក្រោយទៀត។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលជាស៊ីមកំចាយមារ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។

 

 

សម្តេចតេជោ ហ៊ុន សែន៖ មិននឹកស្មានថាសម្តេចបានរស់មកដល់សព្វថ្ងៃនេះ ព្រោះបានឆ្លងកាត់សង្គ្រាម និងគ្រាប់ស្រោច