អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា លោក លី ឈាង នឹងចូលរួមក្នុងកិច្ចប្រជុំលើកទី១៧ នៃមេដឹកនាំប្រទេស BRICS

Narith | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣ ៧ ២៥
អន្តរជាតិ៖ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនលោក លី ឈាង (Li Qiang) នឹងចូលរួមក្នុងកិច្ចប្រជុំលើកទី១៧ នៃមេដឹកនាំប្រទេស BRICS ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ អ្នកនាំពាក្យរូបនេះបាននិយាយនៅក្នុងសន្និសីទខ្លីមួយថា "តបតាមការអញ្ជើញរបស់ប្រទេសម្ចាស់ផ្ទះ លោកនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លី ឈាង នឹងធ្វើទស្សនកិច្ចនៅទីក្រុងរីអូ ដេ ចាណេរ៉ូ ប្រទេសប្រេស៊ីល ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៧ ដែលគ្រោងធ្វើពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែកក្កដានេះ"។ គួរបញ្ជាក់ថា ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែកក្កដា លោកនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនរូបនេះ ក៏នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអេហ្ស៊ីបផងដែរ៕