វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣ ៧ ២៥
អន្តរជាតិ៖ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ហើយក៏បានទាក់ទងទៅកាន់លោកហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេសបានឲ្យដឹងថាលោក ម៉ាក្រុង ក៏បានជូនដំណឹងដល់លោក ហ្សេលេនស្គី ពីការសន្ទនានេះ ហើយបានកត់សម្គាល់ថា ជំហររបស់លោក ពូទីន ចំពោះអ៊ុយក្រែនគឺមិនមានការផ្លាស់ប្តូរទេ។ កាលពីថ្ងៃទី១ ខែកក្កដា មេដឹកនាំរុស្ស៊ី និងបារាំងបាននិយាយគ្នាតាមទូរស័ព្ទជាលើកដំបូង បន្ទាប់ពីការខកខានអស់រយៈពេលជិតបីឆ្នាំ។ យោងតាមវិមានអេលីស៊ី ការសន្ទនានេះមានរយៈពេលជាងពីរម៉ោងដោយ ប្រធានបទនៃកិច្ចពិភាក្សាតាមទូរស័ព្ទគឺស្ថានភាពជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ការបាញ់ផ្លោងរបស់អ៊ុយក្រែននៅកន្លែង Donbass ការស្វែងរកសន្តិភាព ក៏ដូចជាការរំពឹងទុកនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិថ្មី។ គួរបញ្ជាក់ថា ការប្រាស្រ័យទាក់ទងរវាងលោក ម៉ាក្រុង និងលោក ពូទីន ត្រូវបានផ្អាកបន្ទាប់ពីមេដឹកនាំបារាំងបានរំលោភលើការសម្ងាត់នៃការសន្ទនាតាមទូរស័ព្ទរបស់ពួកគេ ដោយអញ្ជើញអ្នកសារព័ត៌មានឱ្យចូលរួម។ បើយោងតាមលោក ពូទីន នាពេលនោះលោក ម៉ាក្រុង មិនបានជូនដំណឹងដល់គាត់ថា មាននរណាម្នាក់កំពុងស្តាប់ការសន្ទនាឯកជនរបស់ពួកគេនោះទេ៕