សម្ដេចតេជោ ៖ ការបើកច្រកអន្ដរជាតិម៉ឺនជ័យ-តឺនណា នឹងជំរុញកំណើនសេដ្ឋកិច្ច

Narith | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៣ ខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា  ការបើកច្រកទ្វារអន្ដរជាតិម៉ឺនជ័យ-តឺនណា ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែងជាប់ជាមួយប្រទេសវៀតណាមគឺជាគោលដៅសំខាន់ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម បានកើនឡើងប្រមាណជា១០ពាន់លានដុល្លារ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោមានប្រសាសន៍ថា នៅពេលបើកសម្ពោធជាផ្លូវការ ច្រកទ្វារអន្ដរជាតិម៉ឺនជ័យនេះហើយ កម្ពុជាអាចទាក់ទាញអ្នកវិនិយោគ ឬអ្នកដឹកជញ្ជូនទៅវិញ ទៅមក រវាងកម្ពុជា-វៀតណាម ខណៈបច្ចុប្បន្នបានបើកឲ្យដំណើរការជាបណ្តោះអាសន្ន។ 
 “ការបើកច្រកម៉ឺនជ័យ គោលដៅសំខាន់ គឺជំរុញការតភ្ជាប់សេដ្ឋកិច្ច ដែលបញ្ហាពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ ការទៅមករកគ្នា គឺជាគោលដៅធំរបស់យើង។ អីចឹងទេ សង្ឃឹមថា ក្នុងខេត្តព្រៃវែងនេះ នឹងមានការផ្លាស់ប្ដូរពាណិជ្ជកម្មកើនឡើង តាមរយៈបើកច្រកថ្មីអន្ដរជាតិម៉ឺនជ័យនេះ” ។
សម្ដេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ទៀតថា កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម កម្ពុជា បានចុះហត្ថលេខាជាមួយរដ្ឋមន្ដ្រីពាណិជ្ជកម្មវៀតណាម ដើម្បីតំឡើងកម្រិតដាក់ចេញគោលដៅពាណិជ្ជកម្មជាមួយឲ្យបានដល់២០ពាន់លានដុល្លារ នាពេលខាងមុខ។
សូមជម្រាបថា ខេត្តព្រៃវែង បាននិងកំពុងរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្តតៃនីញ ប្រទេសវៀតណាម អំពីការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណា ក្រោមអធិបតីភាពពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ច្រកទ្វារនេះ មានទំហំផ្ទៃដីសរុបចំនួន ៨៩,៥៧៧ម៉ែត្រក្រឡា ដោយបានដោះស្រាយផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធបានរួចរាល់កាលពីឆ្នាំ២០២០៕