គណៈកម្មការអឺរ៉ុបនឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសស្លូវ៉ាគី

Narith | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣ ៧ ២៥

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Politico បាននិយាយថា នៅថ្ងៃទី៣ ខែកក្កដានេះ គណៈកម្មការអឺរ៉ុបនឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសស្លូវ៉ាគី ដើម្បីចរចាលើកញ្ចប់ទី១៨ នៃការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជាមួយប្រទេសស្លូវ៉ាគី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ មេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុបមិនទាន់បានអនុម័តទៅលើកញ្ចប់ទី១៨ នៃទណ្ឌកម្មប្រឆាំងរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេនោះទេ។ បើតាមប្រភពការទូតពីទីក្រុងព្រុចសែលបាននិយាយថា ប្រទេសស្លូវ៉ាគី បានប្រឆាំងការអនុម័តលើកញ្ចប់ទណ្ឌកម្មបន្ទាប់។ គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Politico បាននិយាយថា ទីក្រុង ព្រុចសែល រំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសស្លូវ៉ាគី នៅប៉ុន្មានថ្ងៃខាងមុខនេះ ចំពោះការជំទាស់ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនេះពីព្រោះរដ្ឋាភិបាលស្លូវ៉ាគីមានការព្រួយបារម្ភចំពោះការខាតបង់សេដ្ឋកិច្ចដែលអាចកើតមានទាក់ទងនឹងការដឹកជញ្ជូនឧស្ម័ន៕