ប្រទេសចិនអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយនឹង EU

Narith | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣ ៧ ២៥

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ដែលបានដកស្រង់សម្តីលោក Wang Yi រដ្ឋមន្ត្រីការបរទេសបាននិយាយថា ប្រទេសចិន មានឆន្ទៈក្នុងការបង្កើនទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប (EU) និងត្រៀមរៀបចំឱ្យបានល្អសម្រាប់កិច្ចប្រជុំមេដឹកនាំចិន-សហភាពអឺរ៉ុបនាពេលក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងជំនួបជាមួយលោក អាន់តូនីញ៉ូ ខូស្តា (Antonio Costa)ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Wang Yi បានអំពាវនាវឱ្យភាគីទាំងពីរគោរពផលប្រយោជន៍ស្នូលរៀងៗខ្លួន និងបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមក។ លោក Wang បានបន្ថែមថា "ឯកតោភាគីនិយម និងទង្វើកំញើញ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ និងច្បាប់អន្តរជាតិ"។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីវិបត្តិអ៊ុយក្រែនផងដែរ ដោយលោក Wang បានរំលឹកឡើងវិញនូវគោលជំហររបស់ទីក្រុងប៉េកាំង ក្នុងការជំរុញឱ្យមានកិច្ចចរចាសន្តិភាព និងស្វែងរកដំណោះស្រាយផងដែរ៕