ថ្ងៃនេះជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ហើយ សូមបងប្អូនមកលេងកម្សាន្តឱ្យបានច្រើន

Narith | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

អត្ថបទ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា និងជួយទិញផ្លែឈើ និងផលិតផលផ្សេងទៀត ដែលដាំដុះដោយប្រជាកសិករក្នុងខេត្តបាត់ដំបងផ្ទាល់ នៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥គឺបញ្ចប់ត្រឹមថ្ងៃទី០៣ខែកក្កដានេះ ។

ក្នុងរយៈពេល៦ថ្ងៃមកនេះ ឃើញប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកទស្សនា និងជួយទិញបន្លែផ្លែឈើក្នុងពិពរ័ណ៍ផ្លែឈើបាត់ដំបង យ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខសប្បាយរីករាយ ខ្លះទិញផ្លែឈើញ៉ាំផ្ទាល់នៅទីនោះ ខ្លះទៀតច្រកថង់ ច្រកកេះ ខ្លះច្រកការុងដឹកយកទៅផ្ញើសាច់ញាតិ បងប្អូនដើម្បីបានភ្លក់រសជាតិ ប្រកបដោយភាពជឿជាក់លើគុណភាពថាជារបស់កសិករខ្មែរពិតៗ និងមានការត្រួតពិនិត្យពីមន្រ្តីជំនាញត្រឹមត្រូវ ។

គួរកត់សម្គាល់ថាក្នុងរយៈពេលបីថ្ងៃដំបូងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ម្ចាស់ចម្ការនានាបានបេះផ្លែទុរេន ដាក់លក់ស្ទើរមិនទាន់ ដោយលក់បានរហូតដល់ជាង២៧តោន នេះបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងខ្លាំងដល់កសិផលដែលដាំដុះដោយកសិករខ្មែរផ្ទាល់នៅខេត្តបាត់ដំបង ។នេះបើតាមរបាយការណ៍មន្ទីរកសិកម្មខេត្ត។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។

ព្រឹត្តិការណ៍នេះក៏មានមានការតាំងលក់ផលិតផលភូមិ១ផលិតផល១ជាច្រើនស្តង់ បង្អែមផ្លែឈើចម្រុះដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបងរួមជាមួយនឹងស្តង់លក់ទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទដែលដាំដុះក្នុងខេត្ត។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានរៀបចំឱ្យមានប៊ូហ្វេទុរេនបាត់ដំបងរយៈពេលបីថ្ងៃដំបូងនៃពិព័រណ៍ផងដែរ បន្ថែមពីនោះក៏មានស្តង់លក់ផលិតផលនានា និងការប្រគុំតន្រ្តីកម្សាន្តសប្បាយផងដែរ៕  