ឯកឧត្តម ហួត ហាក់៖ កត្តាសន្តិភាព និងការគោរពព្រះពុទ្ធសាសនា ជំរុញឱ្យមានការចាប់អារម្មណ៍ និងការអភិវឌ្ឍលើទេសចរណ៍ បែបជំនឿសាសនាពីឥណ្ឌា

Narith | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជាន់នូវព្រះពុទ្ធសាសនា របស់ប្រជាជនកម្ពុជា រួមទាំងការថែរក្សា និងអភិរក្សវត្តអារាម និងទីសក្ការៈ ជាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍ និងការអភិវឌ្ឍលើទេសចរណ៍ បែបជំនឿសាសនាពីប្រទេសឥណ្ឌា ។ 

ការលេីកឡេីងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារ ជាមួយព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta Mahathero ប្រធានស្តីទីនៃ Bhikku 
President of All India Bhikku Sangha ពីរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងសហការី នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការក្រសួង។ 

ក្នុងជំនួបនេះ ព្រះតេជគុណបណ្ឌិត បានមានថេរដីកាជម្រាបឯកឧត្ដមរដ្ឋមន្រ្តី អំពីដំណើរដឹកនាំពុទ្ធសាសនិកឥណ្ឌាចំនួន២៧រូប មកសិក្សាស្វែងយល់ពីវប្បធម៌ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដោយប្រជាជនកម្ពុជា ជាពិសេសគឺទស្សនាទីសក្ការៈបូជាសាសនា ដែលល្បីល្បាញនៅខេត្តសៀមរាប។ តាមរយៈការនិមន្តគង់ នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ព្រះតេជគុណបណ្ឌិត សូមកោតសរសើរលើការរីកចម្រើនរបស់កម្ពុជា ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំនូវការរីកចម្រើន ទាំងអាណាចក្រ និងពុទ្ធចក្រជាពិសេសការអភិរក្សបាន យ៉ាងល្អនូវវត្តអារាម និងទីសក្ការៈបូជាសាសនានានា និងការធានាសុខសុវត្ថិភាពដ៏ល្អប្រសើរ ក្នុងការធ្វើដំណើរនៅក្នុងប្រទេស។  

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានទូលព្រះតេជគុណបណ្ឌិតពីការយកចិត្តទុកដាក់ របស់កម្ពុជា លើព្រះពុទ្ធសាសនា ដែលត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ដោយសារប្រជាពលរដ្ឋគោរពប្រតិបត្តិ រហូតទៅដល់ជាង ៩៥% និងបានដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ តាមរយៈទេសចរណ៍ជំនឿ និងសាសនា ដែលផ្តល់ជូនដល់ពុទ្ធសាសនិក ពីគ្រប់ទ្វីបនៃពិភពលោក បានមកសិក្សាស្វែងយល់ ពីការប្រតិបត្តិធម៌ ទស្សនាទីសក្ការៈបូជាសាសនា និងប្រារព្ធពិធីពុទ្ធសាសនាដូចកំណត់ក្នុងពុទ្ធឱវាទ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ គោរពប្រតិបត្តិ អភិវឌ្ឍ និងអភិរក្សលើទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់នេះ រួមទាំងការផ្តល់នូវសេរីភាព ជំនឿសាសនាពេញលេញ ដែលជាកត្តាផ្តល់នូវសុខដុមរមនា នៃសាសនាក្នុងប្រទេស ដែលជាកត្តាធានា ការធ្វើទេសចរណ៍របស់ពុទ្ធសាសនិក ឬសាសនិកដទៃទៀតមកកម្ពុជា។ 

តាមរយៈជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ភាគីទាំងពីរបាន ឯកភាពលើការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិទេសចរណ៍ បែបជំនឿសាសនា រវាងប្រទេសកម្ពុជា-ឥណ្ឌា និងការជំរុញផ្សព្វផ្សាយទេសចរណ៍ ប្រភេទនេះ រវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែទូលំទូលាយ រហូតដល់ពុទ្ធសាសនិកនៅបណ្តាប្រទេសដទៃទៀត៕