សម្តេចតេជោ ហ៊ុន សែន ៖ តេជោសែន បានកើតនៅក្នុងសតវត្សទី២១

Narith | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥

ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាំងពីអតីតកាលរបស់ខ្មែរយូរលង់ណាស់មកហើយនោះ កម្ពុជាមានគោរមងារតេជោ មានតែ៤រូបប៉ុណ្ណោះ ខណៈសម្តេចអះអាងថា ក្នុងសតវត្សទី២១នេះ គឺមានតែសម្តេចប៉ុណ្ណោះដែលទទួលបានគោរមងារពីអតីតព្រះបរមរតនកោដ្ឋ ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ នៅថ្ងៃទី៣ ខែកក្កដា សម្ដេចតេជោមានប្រសាសន៍ថា ពីមុនមកមានងារតេជោប៉ុន្មាននាក់នោះទេ សម្តេចមិនដឹងនោះទេ ប៉ុន្តែគោរមងារតេជោនេះ មិនងាយទទួលបាននោះទេ ទាល់តែជាមនុស្សខ្លាំងពូកែអស្ចារ្យរកលេខដាក់គ្មាន ទើបស័ក្តិសមទទួល ។ 

  “ក្នុងប្រវត្តិសាស្រ្តព្រះរាជា ប្រទានគោរមងារតេជោ គ្មានច្រើនទេ ។ បើតេជោដំឌិនជាតេជោពិតគឺមកដល់ពេលនេះ យើងទើបតែមានតេជោ៤នាក់ទេ គឺតេជោមាស តេជោយ៉ត តេជោដំឌិន និងតេជោសែន។ តេជោសែន កើតនៅក្នុងសតវត្សទី២១” ។
សម្តេចតេជោក៏បានរំលឹកពីការទទួលបានគោរមងារពីអតីតព្រះមហាក្សត្រថា គឺជារឿងសំខាន់ខ្លាំង ខណៈសម្តេច ជា ស៊ីម ជាសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម , សម្តេច ហេង សំរិន ជាអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចផ្ទាល់ ជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែត្រូវបានអតីតព្រះមហាក្សត្រថែម “អគ្គ” ។ 

សូមបញ្ជាក់ថា មាស គឺជាមេទ័ពដ៏ពូកែម្នាក់ក្នុងរាជស្តេចព្រះជ័យចេស្តា ត្រូវបានព្រះរាជាប្រទានងារជា “តេជោមាស” លោកមានសិស្សម្នាក់ឈ្មោះថា យ៉ត ដែលជាសិស្សពូកែឆ្លាតវៃឧស្សាហ៍ចេញច្បាំងជាមួយលោក ដោយសារភាពខ្លាំងនេះហើយ យ៉ត ក៏ត្រូវបានព្រះរាជា ប្រទានងារជា “តេជោយ៉ត”។ 

ដោយឡែក “តេជោដំឌិន” វិញ កើតនៅក្នុងសតវត្សទី១៣ ដែលមានឈ្មោះដើមថា “សុវណ្ណរង្សី” មានមហិទ្ធិឫទ្ធិខ្លាំងក្លាក្នុងការបង្ក្រាបពួកសៀមដែលជាសត្រូវឲ្យខ្លបខ្លាចនោះ ត្រូវបានព្រះរាជា ប្រទានងារថាជា “តេជោដាំដែនឌិន” ឬ “តេជោដំឌិន” ៕