រយៈពេល១ឆ្នាំ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទទួលបានសំណុំរឿងចំនួន ១,១១៣ ករណីក្នុងនោះ វិវាទដីធ្លី មានចំនួនច្រើនជាងគេរហូតដល់ទៅ ៤២៤ ករណី

Narith | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ០៣.០៧.២០២៥

ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ហៅកាត់ថា អ.ដ.ក.) បានបង្ហាញពីសមិទ្ធផល គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមនៃការដោះស្រាយវិវាទ ជាផ្លូវការ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ គឺមានរយៈពេល១ឆ្នាំគត់ ដែល អ.ដ.ក. បានធ្វើការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋទទួលបានផែ្លផ្កាយ៉ាងល្អប្រសើរ។ 

ពេញមួយឆ្នាំមកនេះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ហៅកាត់ថា អ.ដ.ក.) បានអនុវត្តការងាររបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន  ដោយបច្ចុប្បន្ននេះ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ បាននិងកំពុងទទួលដោះស្រាយនូវសំណុំរឿងវិវាទជូន ប្រជាពលរដ្ឋ ទាំងការដោះស្រាយសំណុំរឿងវិវាទនៅទីតាំងនៃអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. និងទាំងការចុះ ទៅដោះស្រាយសំណុំរឿងវិវាទផ្ទាល់ដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ អ.ដ.ក. បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋសរុប ចំនួន ១,១១៣ ករណី ដែលក្នុងនោះ ក្នុងឆ្នាំ ២០២៤ មានសំណុំរឿងចំនួន ៤៦៦ ករណី និងក្នុងឆមាសទី១ ឆ្នាំ ២០២៥ មានសំណុំរឿងចំនួន ៦៤៧ ករណី។ ក្នុងចំណោមសំណុំរឿងទាំងអស់ដែល អ.ដ.ក. បានទទួល ក៏មានសំណុំរឿងដែលបានបញ្ជូនមក អ.ដ.ក. ពីស្ថាប័នជាដៃគូថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ អ.ជ.ក. ចំនួន ៣៩ ករណី ផងដែរ។
ចំពោះប្រភេទនៃសំណុំរឿងវិវាទដែល អ.ដ.ក. បានទទួលច្រើនជាងគេ គឺ វិវាទដីធ្លី ដែលមានចំនួនដល់ ទៅ ៤២៤ ករណី ស្មើប្រមាណជា ៣៨% ធៀបនឹងសំណុំរឿងទាំងអស់។ បន្ទាប់មក វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ គឺឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុប ៣៣៧ ករណី ស្មើប្រមាណជា ៣០% ហើយវិវាទពាក់ព័ន្ធនឹងការទិញ-លក់អចលនវត្ថុ នៅលំដាប់លេខរៀងទី៣ មានចំនួនសរុប ១០៦ ករណី ស្មើ ប្រមាណ ជា ៩% ព្រមទាំងមានប្រភេទសំណុំរឿងវិវាទផ្សេងៗ មួយចំនួនទៀត។
អ.ដ.ក. ក៏បានចាត់ការសំណុំរឿងសរុបបានចំនួន ៤៧៤ ករណី ក្នុងចំណោមសំណុំរឿងដែលទទួល បានសរុបចំនួន ១,១១៣ ករណី។ នៅក្នុងចំណោមសំណុំរឿងដែលបានចាត់ការរួចទាំងអស់ គឺមានសំណុំរឿង ចំនួន ២៩២ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ និងបានឈានទៅដល់ការចេញ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ, សំណុំរឿងចំនួន ៥៣ ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុសលក្ខខណ្ឌនៃការធ្វើបណ្ដឹង, សំណុំរឿងចំនួន ១២៩ ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកនូវការសម្រុះសម្រួល ហើយដោយឡែក សំណុំរឿងចំនួន ៦៣៩ ករណី កំពុងស្ថិតក្នុងចំណាត់ការបន្តរបស់ អ.ជ.ក.។
ទី៣- នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូ អ.ដ.ក. បានសហការជាមួយស្ថាប័ន ដៃគូជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរ ឡើងនូវយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីពង្រឹង-ពង្រីកនូវការផ្តល់សេវាដោះស្រាយវិវាទឱ្យទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ សំដៅបង្ខិតសេវាដោះស្រាយ វិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួល៕