ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវលើកទឹកចិត្តកីឡាករ កីឡាការរិនី ប៊ូល និងប៉េតង់ ខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត

009 | ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយមន្ទីរព័ត៌មានខេត្តតាកែវ

តាកែវ៖ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវបានលើកទឹកចិត្តដល់កីឡាករ កីឡាការរិនី ប៊ូល និងប៉េតង់ ទាំងអស់ ត្រូវខិតខំហ្វឹកហាត់ និងសិក្សាពីបច្ចេកទេសលេងឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឈានទៅដល់ការប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

ថ្លែងក្នុងពិធីបិទវគ្គការប្រកួតកីឡាប៊ូល និងប៉េតង់មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២៥ នៅខេត្តតាកែវ ដែលធ្វើឡើងនៅបរិវេណពហុកីឡាដ្ឋានបាល់ទាត់គិរីវង់សុខសែនជ័យ ស្ថិតក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ ប្រតិភូសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវបានថ្លែងថាការប្រកួតកីឡាប៊ូល និងប៉េតង់មហាជន នាថ្ងៃនេះគឺជាព្រឹត្តកាណ៍ប្រវត្តសាស្រ្តលើកទី១ ហើយមន្ទីរអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការជាមួយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រៀបចំក្នុងគោលបំណងដើម្បីបណ្ដុះធនធានកីឡាប៊ូល និងប៉េតង់ ឲ្យកាន់តែមានការរីកចម្រើនទៅមុខទៀត ក៏ដូចជាផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីបានបញ្ចេញសមត្ថភាព 

ប្រកួតប្រជែងដើម្បីយកជ័យជំនះដល់មន្ទីរអង្គភាពរបស់ខ្លួន។

ប្រធានមន្ទីរអប់រំ លោក ឡោ វីរិទ្ធ បានថ្លែងបន្តថា កីឡានាំមកនូវ សុខភាព សាមគ្គីភាព មិត្តភាព ពិសេសនាំមកនូវមុខមាត់ជូនជាតិមាតុភូមិ ដូច្នេះក្មួយៗកីឡាករ កីឡាការរិនីទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងហ្វឹកហាត់ បច្ចេកទេស និងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីជាគ្រឹះដ៏រឹងមាំឈានទៅការចូលរួមប្រកួតថ្នាក់ជាតិ អន្តរជាតិ និងការប្រកួតព្រឹត្តការណ៍ធំៗប្រចាំប្រទេស ដើម្បីលើកិត្តិយសប្រទេសជាតិ ក៏ដូចជាខេត្តតាកែវយើងផងដែរ៕