នៅល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនបងប្អូនប្រជាពលរដ្ឋ ដែលភៀសខ្លួន ពីតំបន់បន្ទាត់ព្រំដែន ក្នុងស្រុក ជាំក្សាន្ត មកស្នាក់នៅតំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ ដើម ស្ថិតក្នុងភូមិ គូលែនត្បូង ឃុំ គូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពីសំណាក់ លោក សុខសាន្ត តារា អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី អជ្ញារធរមូលដ្ឋាន កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ការចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែល ស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់ សុវត្ថិភាពវត្ត ពោធិ៥០០០ដើម នាពេលនេះ ពិតជាបានបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ គិតគូរ និងរួម ទុក្ខរួមសុខ ជាមួយបងប្អូន ពីសំណាក់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ។