វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តក្រចេះ
ក្រចេះ៖ តាមរបាយការណ៍របស់លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានបញ្ជាក់ថា ៖ ៖ អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ ជនពលី និងជនមរណៈ សរុបចំនួន ១,៨០៥នាក់ ក្នុងនោះនិវត្តជនចំនួន ៨៦០នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ៥៤នាក់ ជនពិការចំនួន ២០២នាក់ ជនពលី ៤៤៨នាក់ និងមរណៈចំនួន ២៤១នាក់ចំណាយថវិកាប្រចាំខែសរុបចំនួន ១,៣០១,៩៧៥,៦៦០៛ ( មួយពាន់បីរយមួយលាន ប្រាំបួនរយចិតសិបប្រាំពាន់ ប្រាំមួយរយហុកសិបរៀលគត់ ) ដែលកំពុងបើកប្រាក់របបគោលនយោបាយប្រចាំខែជារៀងរាល់ខែ -ផ្ដល់រទេះរុញចល័តជូនជនមានពិការភាពចំនួន ៥៥៦ នាក់ ស្រី ៣២០នាក់ ដោយមានជនមានពិការភាព មានអ្នកមកទទួលសេវាថ្មីសរុបចំនួន ៤៧៩ នាក់ ស្រី២៩២នាក់ ។ លោកបន្តថា៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត មានសមាជិកសរុប ចំនួន ១,៤០៣ នាក់ ក្នុងនោះមាន ៖- ពិការចំនួន ២០៤ នាក់ - គ្រួសារពលី ចំនួន ២៥០ នាក់ - គ្រួសារមរណៈចំនួន ៤៧ នាក់ - និវត្តជន ចំនួន ៨៥១ នាក់ - បាត់បង់សមត្ថភាព ចំនួន ៥១ នាក់ ។
ថ្លែងក្នុងពិធីដ៏ឳឡារិកនេះ លោក ស្រេង សុភាព អភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមថា ៖ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយ សំខាន់ៗនានារបស់រាជរដ្ឋាភិបាល ការលើកទឹកចិត្ត ការផ្តល់ឱកាស និងការលើកកម្ពស់ជីវភាព ត្រូវបានផ្តល់ឲ្យយ៉ាងទូលំទូលាយជូនដល់អតីតយុទ្ធជន រួមទាំងនិវត្តជន និងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់ ។ ការតស៊ូរហូតបានសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ គឺពិតជាលំបាកណាស់ ដែលប្រជាពលរដ្ឋគ្រប់រូប មិនអាចបំភ្លេចបានទេ ដល់បិតាសន្តិភាពរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា និងរាល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមឆ្លងកាត់គ្រប់ដំណាក់កាលនៃការតស៊ូរំដោះជាតិ ចេញពីភ្លើងសង្គ្រាម និងបានបន្តរក្សាគាំទ្រជ្រុមជ្រែងដល់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតកាទី ៧ ។
ដូច្នេះយើងទាំងអស់គ្នា សុទ្ធតែបានយល់យ៉ាងច្បាស់ ចំពោះការលះបង់បូជា និងគំរូវីរៈភាពក្លាហានអង់អាចជាទីបំផុតរបស់យុទ្ធជនកម្ពុជា និងបានណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទាំងអស់ សូមចុះពិនិត្យឲ្យបានជាប់ជាប្រចាំ ជាមួយអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ សំដៅជួយលើកស្ទួយជីវភាពអតីតយុទ្ធជន ឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ៕