កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក

Narith | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025


វិទ្យុជាតិកម្ពូជា អេង នារីរតន៍ ថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក ហើយនឹងនៅតែបន្តកត់ត្រាភាពជាដៃគូពោរពេញដោយទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍។

ក្នុងឱកាសអញ្ជើញជាសហធិបតី រួមជាមួយលោកស្រី Bridgette L. Walker ភារធារីរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៤៩ នៃទិវាឯករាជ្យជាតិរបស់អាម៉េរិក និងខួបលើកទី៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក កាលពីថ្ងៃ៣ កក្កដា ឯកឧត្តមឧបនាយកដ្ឋមន្រ្តី ស៊ុន ចាន់ថុលមានប្រសាសន៍ថា ឆ្នាំ២០២៥នេះ គឺជាឆ្នាំដ៏សំខាន់ដែលកម្ពុជា-អាម៉េរិករួមគ្នាអបអរខួបលើកទី៧៥ នៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងអាម៉េរិក។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសជាតិទាំងពីរបានកសាងភាពជាដៃគូយ៉ាងរឹងមាំ និងកាន់តែស្អិតរមួត ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការល្អ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ដថា ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាពបន្ថែមលើវិស័យពាណិជ្ជកម្ម និងវិនិយោគ , វិស័យការពារជាតិ , វិស័យអប់រំ , ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។
 ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីជំហររបស់កម្ពុជាដែរថា កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានិងសហរដ្ឋអាម៉េរិក នឹងបន្តកត់ត្រាភាពជាដៃគូពោរពេញដោយទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍ បន្តយូរអង្វែងទៅមុខទៀត ។
ចំណែក លោកស្រីភារធារីវិញបានថ្លែងរំលេចអំពីខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិកថា នេះគឺជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំរវាងអាម៉េរិក និងកម្ពុជា ។ លោកស្រីក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីកសាងអនាគតមួយដែលមានភាពរុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា៕

កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក
កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក
កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក
កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក
កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក
កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក