រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ៖ កម្ពុជាត្រូវការផលិតផលទុយោមានគុណភាពខ្ពស់តាមស្តង់ដារ ខណៈឆ្នាំ២០៣០ នឹងចាកចេញពីមានចំណូលទាប

Narith | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៤ ០៧ ២០២៥
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា កម្ពុជាកំពុងអភិវឌ្ឍន៍ ហើយត្រូវការផលិតផលទុយោដែលមានគុណភាពខ្ពស់កាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០របស់កម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
ការថ្លែងនេះ បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី ចុះទស្សនកិច្ចរោងចក្រផលិតទុយោ និងរោងចក្រផលិតទឹកស្អាតក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការវិនិយោគឯកជន និងកំណើនវិស័យទឹកស្អាត។
ឯកឧត្តម លើកឡើងថា “ក្រុមហ៊ុនមានឱកាសច្រើនក្នុងការពង្រីកទីផ្សាររបស់ខ្លួន ហើយអាចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របសម្រាប់ប្រតិបត្តិករទឹកឯកជន ក្នុងការទិញទុយោដែលមានគុណភាពខ្ពស់ទៅប្រើប្រាស់។"
ឯកឧត្តម បានលើកទឹកចិត្តឱ្យខាងក្រុមហ៊ុន រួមចំណែកអភិវឌ្ឍន៍ស្តង់ដារកម្ពុជា សម្រាប់ទុយោទឹកស្អាត ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ 
ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឱ្យក្រុមហ៊ុនផលិតទឹកស្អាតបន្តកែលម្អប្រតិបត្តិការជាបន្តបន្ទាប់ ដោយលើកឡើងថា ”ទឹកស្អាតជាសេវាសង្គមចាំបាច់ដែលមានផលប៉ះពាល់ផ្ទាល់ដល់សុខភាពសាធារណៈ។ ដូច្នេះ ក្រុមហ៊ុនត្រូវបន្តធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន និងស្វែងរកវិធីបង្កើនប្រសិទ្ធភាពបន្ថែមទៀត។"
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនពង្រីកសេវាឱ្យបាន១០០ភាគរយ នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន ដោយផ្តល់សេវា សម្រាប់ទាំងតំបន់ប្រជុំជន និងតំបន់មិនសូវមានប្រជាជនរស់នៅ ព្រមទាំងពិចារណាតម្រូវការ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត៕