សម្តេចធិបតីសង្ឃឹមថា លោកតា ស៊ុច នឹងជួយអប់រំពលរដ្ឋខ្មែរតាមព្រះធម៌

Narith | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បង្ហាញក្តីសង្ឃឹមថា លោកតា ស៊ុច ដែលបាននិមន្តមកដល់កម្ពុជាដែលជាស្រុកកំណើតរបស់លោកតា កាលពីពេលថ្មីៗនេះ នឹងជួយអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងតាមព្រះធម៌នៃសាសនាជាតិ។

សម្តេចធិបតីនាយកដ្ឋមន្រ្តីបានថ្លែងឱ្យដឹងដូច្នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី៤ ខែកក្កដា នេះ ដោយសម្តេចធិបតីបានបង្ហាញរូបភាពជាច្រើនសន្លឹកដែលបានជួបថ្វាយបង្គំលោកតា ស៊ុច ។ 

ក្នុងនោះសម្តេចបានគូសបញ្ជាក់ថា សម្តេចបានជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីកម្ពុជា ហើយសម្តេចស្វាគមន៍យ៉ាងកក់ក្តៅ ដោយសង្ឃឹមថា ព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជាលើវិថីនៃការអប់រំតាមព្រះធម៌ នៃមាគ៌ាព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែ កក្កដា លោកតា ស៊ុច បាននិមន្តមកដល់កម្ពុជា ក្រោយពីលោកតា ស៊ុច ដែលជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ ប្រទេសថៃ បានសម្រេចព្រះទ័យចូលមកកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមិននិមន្តទៅថៃវិញជាដាច់ខាត ក្រោយកម្ពុជា-ថៃមានជម្លោះព្រំដែនជាមួយគ្នា ។ ពេលមកដល់កម្ពុជាភ្លាម លោកតា ត្រូវបាននិមន្តឱ្យគង់នៅវត្តព្រះវិហារសួគ៌៕