នៅថ្ងៃសុក្រនេះលោក Zelenskyy នឹងជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ

Narith | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៤ ៧ ២៥

អន្តរជាតិ៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនគ្រោងនឹងជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ ដើម្បីសួរនាំអំពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានផ្អាកការដឹកជញ្ជូនអាវុធសំខាន់ៗមួយចំនួនទៅកាន់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការគ្រោងហៅទូរស័ព្ទនេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មន្ទីរបញ្ចកោណបានផ្អាកការដឹកជញ្ជូនមីស៊ីលការពារដែនអាកាស និងគ្រាប់រំសេវសំខាន់ៗផ្សេងទៀត ដោយសារតែក្តីបារម្ភពីការថយចុះស្តុករបស់សហរដ្ឋអាម៉េរិក។ ចំណាត់ការនេះបានជំរុញឱ្យអ៊ុយក្រែនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា វានឹងអាចធ្វើឱ្យសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែនធ្លាក់ចុះខ្សោយ។ បើតាមប្រភពបានឱ្យដឹងថា  ក្រៅពីបញ្ហានៃការផ្អាកជំនួយ លោក Zelenskyy ក៏នឹងលើកឡើងពីលទ្ធភាពនៃការលក់អាវុធនាពេលអនាគតផងដែរ។ គួរបញ្ជាក់ថា កិច្ចសន្ទនានេះ នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីរដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមផ្លាស់ប្តូរគោលនយោបាយ៕