អ្នកជំនាញ UN អំពាវនាវឱ្យរដ្ឋនានា "ផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់" ជាមួយអ៊ីស្រាអែល

Narith | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៤ ៧ ២៥

អន្តរជាតិ៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋនានា ផ្អាកទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្មលើការលក់អាវុធទាំងស្រុងចំពោះអ៊ីស្រាអែល និងបានចោទប្រកាន់ប្រទេសនេះថា កំពុងធ្វើអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសរបស់ UN បាននិយាយពីស្ថានភាពនៅទីនោះថា កំពុងតែដល់ចំណុចមហន្តរាយ។ លោកស្រីបានបន្ថែមថា "អ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ"។ លោកស្រីបានជំរុញឱ្យរដ្ឋទាំងអស់ "ដាក់ទណ្ឌកម្មលើការលក់អាវុធទាំងស្រុង និងផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់" ជាមួយអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែល បានបដិសេធការចោទប្រកាន់អំពើប្រល័យពូជសាសន៍ ដោយអះអាងពីសិទ្ធិការពារខ្លួន និងបានហៅរបាយការណ៍របស់លោកស្រីអ្នកជំនាញរូបនេះថាជា "ការបរិហារកេរ្តិ៍"៕