នាយករដ្ឋមន្ត្រីវៀតណាមនឹងចូលរួមកិច្ចប្រជុំកំពូល BRICS ដែលនឹងធ្វើឡើងនៅប្រទេសប្រេស៊ីល

Narith | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៤ ៧ ២៥

អន្តរជាតិ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងភរិយា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាមទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសប្រេស៊ីល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងតបតាមការអញ្ជើញរបស់លោក Lula da Silva ប្រធានាធិបតីប្រេស៊ីល។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល BRICS លើកទី១៧ នេះនឹងធ្វើឡើងនៅទីក្រុងរីអូ ដេ ចាណេរ៉ូ ប្រទេសប្រេស៊ីល ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកក្កដា៕