ប្រទេសឥណ្ឌូនេស៊ី បានប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន

Narith | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៤ ៧ ២៥

អន្តរជាតិ៖ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីក្លាយជាអ្នកដឹកនាំក្នុងកំណើនសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន តាមរយៈកិច្ចសហការក្នុងតំបន់ និងតាមរយៈការពង្រឹងក្រមសីលធម៌នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកបានកត់សម្គាល់ថា ប្រទេសឥណ្ឌូនេស៊ីដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឌីជីថលអាស៊ាន ដែលមានប្រជាជនចំនួន ២៨០ លាននាក់ ឬប្រហែល ៤០% នៃចំនួនប្រជាជនអាស៊ាន ហើយបានរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចឌីជីថលក្នុងតំបន់។ តាមរបាយការណ៍បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ាននឹងកើនឡើងដល់ ១ ពាន់ពាន់លានដុល្លាអាម៉េរិក នៅក្នុងឆ្នាំ២០៣០ ដោយចំនួន ៣៦៦ ពាន់លានដុល្លារអាម៉េរិកជឿជាក់ថា នឹងមកពីប្រទេសឥណ្ឌូនេស៊ី។ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលបំណងមិនត្រឹមតែបង្កើនបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាអ្នកលេងយុទ្ធសាស្ត្រនៅកម្រិតពិភពលោកផងដែរ ជាពិសេសតាមរយៈការអភិវឌ្ឍ AI ជាបច្ចេកវិទ្យាដែលកំពុងលេចធ្លោ។ ដើម្បីសម្រេចបាននូវចំណុចទាំងនេះ ឥណ្ឌូនេស៊ីនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបង្កើតបទប្បញ្ញត្តិ ដើម្បីបម្រើជាគោលការណ៍ណែនាំប្រកបដោយក្រមសីលធម៌សម្រាប់ការអភិវឌ្ឍ AI ៕