ប្រទេសរុស្ស៉ី ក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់

Narith | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៤ ៧ ២៥

អន្តរជាតិ៖ រដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្វហ្កានីស្ថានបានឱ្យដឹងថា រុស្ស៉ីបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលរបស់ខ្លួន ដោយបាននិយាយនេះជា ការសម្រេចចិត្តមួយដ៏ក្លាហាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីឆ្នាំ២០២១ តាលីបង់បានត្រឡប់មកកាន់អំណាចនៅអាហ្វហ្កានីស្ថានសាជាថ្មី បន្ទាប់ពីវាយបណ្ដេញរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាម៉េរិក និងលោកខាងលិច ហើយក៏កំពុងព្យាយាមស្វែងរកការទទួលស្គាល់ពីអន្តរជាតិផងដែរ។ ការប្រកាសខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាហ្វហ្កានីស្ថាន បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអាហ្វហ្កានីស្ថាន ក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍។ ការសម្រេចចិត្តដ៏ក្លាហាននេះនឹងក្លាយជាគម្រូសម្រាប់ប្រទេសដទៃ ហើយបច្ចុប្បន្ននិតិវិធីទទួលស្គាល់បានចាប់ផ្ដើម ហើយរុស្ស៉ីបានចាប់ផ្តើមដើរមុនគេ។ អ្នកនាំពាក្យរដ្ឋាភិបាលលីបង់បាននិយាយថា រុស្ស៉ីគឺជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការ។ ចំណែក ខាងក្រសួងការបរទេសរុស្ស៉ីវិញ បានបញ្ជាក់លើ Telegram ថារុស្ស៉ីជឿជាក់ថាការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ នឹងជួយជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយផ្លែផ្ការវាងប្រទេសទាំង២ លើវិស័យជាច្រើន៕