ក្រុមប្រឹក្សាគណ:គ្រូពេទ្យខេត្តក្រចេះប្រារព្វទិវាអភិវឌ្ឍន៍វិជ្ជាជីវវេជ្ជសាស្រ្តបន្តលើកទី៧

009 | ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ 2025

ព្រឹកថ្ងៃ សុក្រ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៥នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ ក្រុមប្រឹក្សាគណ:គ្រូពេទ្យខេត្តក្រចេះបានប្រារព្វទិវាអភិវឌ្ឍន៍វិជ្ជាជីវវេជ្ជសាស្រ្តបន្តលើកទី៧ក្រោមអធិបតីភាពឯកឧត្ត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអនុប្រធានក្រុមប្រឹក្សាគណ:គ្រូពេទ្យជាតិកម្ពុជានិងលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តនិងជាប្រធានក្រុមប្រឹក្សាគណ:គ្រូពេទ្យខេត្តក្រចេះ។

ឯកឧត្ត្តមសាស្រ្តាចារ្យ ម៉ុក ធាវី  បានមានប្រសាន៍រំលឹកអំពីតួនាទី   សំខាន់ៗ របស់គណវិជ្ជាជីវៈសុខាភិបាល ដែលមានចក្ខុវិស័យជំរុញកសាងឥស្សរភាព និងឧត្តមភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការបម្រើសេវាសុខាភិបាលសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងពេញចិត្តពីប្រជាពលរដ្ឋទូទៅ ។ 

ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំ-គណៈវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និងគ្រប់ខេត្ត-រាជធានី ត្រូវពង្រឹងអភិបាលកិច្ច ការអភិវឌ្ឍវិជ្ជាជីវៈបន្តអោយមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ គ្រូពេទ្យគ្រប់រូបដែលប្រកបការងារក្នុងវិស័យសុខាភិបាលត្រូវចុះបញ្ជីការ និងមានអាជ្ញាបណ្ណអនុញ្ញាតដោយគណៈ ។ 

ឯកឧត្តមសាស្រ្តាចារ្យបន្តថា ៖ កម្មវិធីវិទ្យាសាស្ត្រ របស់ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តក្រចេះលើកនេះ មានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យប្រធានអាសនៈ និងវាគ្មិនជំនាញៗ ដែលអញ្ជើញមកពីរាជធានីភ្នំពេញ ជាមួយនឹងប្រធានបទល្អៗដែលជាបច្ចុបន្នភាពនៃជំងឺជួបប្រទះក្នុងការប្រតិបត្តិរៀងរាល់ថ្ងៃរបស់គ្រូពេទ្យយើង ។ ដូច្នេះសូមអោយមន្រ្តីអនុវត្តន៍ទាំងអស់ ត្រូវស្វែងយល់រៀនសូត្រ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាត្រីវិស័យ ក្នុងរាល់ពេលបំពេញការងារ និងគោរពអោយបានខ្ជាប់ខ្ជួន នូវនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រ និងវិន័យ ច្បាប់ទំលាប់នានាៗរបស់អង្គភាព និងក្រសួងសុខាភិបាល ស្របពេលដែលរាជ       រដ្ឋាភិបាលយកចិត្តទុកដាក់ និងចាត់ទុក្ខសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាអាទិភាពចំបងក្នុងការអភិវឌ្ឍប្រទេសជាតិ យើងទាំងអស់គ្នាជាវេជ្ជបណ្ឌិត គ្រូពេទ្យ ត្រូវបន្តអនុវត្តតាមគោលនយោបាយដ៏ល្អនេះ ធ្វើយ៉ាងណាអោយការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយ គុណភាព សុវត្ថិភាព និងសមភាព ៕