វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈមន្ទីរព័ត៌មានខេត្តស្វាយរៀង
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជេីញជាអធិបតី ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីកសាងព្រះវិហារវត្តជ័យមុនី និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ។
សសម្តេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវក្នុងក្តីនឹករលឹក។
សម្តេច ម៉ែន សំអន បានថ្លែងការកោតសរសើរដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ឯកឧត្តម លោកជំទាវ អស់លោកលោកស្រីជាសប្បុរសជនជិតឆ្ងាយ និងពុទ្ធបរិស័ទ ដែលបានរួបរួមសាមគ្គីគ្នាក្នុងការរៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលថវិការកសាងព្រះវិហារដែលកំពុងសាងសង់ក្នុងទីវត្តអារាមមួយនេះ។
សម្តេចក៍បានបញ្ជាក់ថា ការដែលបានកំពុងស្ថាបនានិងរៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅពេលនៅដោយសារប្រទេសជាតិយើងមានសុខសន្តិភាពដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាស្ថាបនិកនៃសន្តិភាព ។
សម្តេច ម៉ែន សំអន បានបញ្ជាក់អំពីការឈ្លានពានរបស់ទាហានថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែកម្ពុជាយើងបានរៀបចំឯកសារដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ Icjរួចហើយ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋយើងសូមចូលរួមគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃប្រកបដោយសន្តិវិធី។
សម្តេច ម៉ែន សំអន បានផ្តាំផ្ញើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋនៅទីនៅត្រូវអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន។ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺកុំឲ្យភូមិឃមាគ្រឿងញៀន គ្មានអំពើជួញដូរមនុស្ស គ្មានអំពើចោលួច ចោឆក់ក្មេងទំនើង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
នៅក្នុងបុណ្យផ្កាប្រាក់សាមគ្គីវត្ត ជ័យមុនី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន បានប្រគេនបច្ច័យ ជាង ៦០ លានរៀលនិងលុយដុល្លាមួយចំនួន។
ជូនយាយជី តាជី បងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច នូវសំភារៈនិងថវិកាមួយចំនួន៕