កំពង់ឆ្នាំង ៖ គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥ ១-២៨ មិថុនា ឆ្នាំ២០២៥) និងប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្សពិសេស និងសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លែង ក្រោមអធិបតីភាព លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកកំពង់លែង និង មានការចូលរួមពី លោក សាន់ យូ ឯកឧត្តម ឡុច វណ្ណរ៉ា អនុប្រធានក្រុមការងារថ្នាកើខេត្ត លោកសំ ចាន់ថន និង លោក យ៉ែម លក្ខិណា ប្រធានអនុប្រធានគណបក្សស្រុកកំពង់លែង ក្រុមការងារថ្នាក់ខេត្តចុះស្រុក សមាជិក-សមាជិកាគណបក្សមកពីតាមបណ្ដាមូលដ្ឋានសរុប៤៥៤រូប ។
យោងសេចក្តីប្រកាសរបស់គណបក្សស្រុកសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្ស មកពីមូលដ្ឋានស្រុកក្នុងស្រុកចំនួន ២៥៦នាក់ និង សិស្សវិទ្យល័យ ហ៊ុន សែន កំពង់លែងចំនួន ៤៣នាក់ ៕