នៅថ្ងៃចន្ទស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ការត្រៀមឆ្លើយតបការងារសម្រាប់ពលករវិលត្រឡប់មកស្រុកកំណើតវិញ»

009 | ថ្ងៃទី 06 ខែ កក្កដា ឆ្នាំ 2025

សូមគោរពជម្រាបជូនថា នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ការត្រៀមឆ្លើយតបការងារសម្រាប់ពលករវិលត្រឡប់មកស្រុកកំណើតវិញ»។ ស្ថិតក្នុងស្ថានភាពដែលទំនាក់ទំនងកម្ពុជា-ថៃមានភាពល្អក់កករក្នុងរយៈពេលចុងក្រោយនេះ តើពលករខ្មែរដែលកំពុងរស់នៅ និងបំពេញការងារនៅទីនោះមានស្ថានភាពយ៉ាងណា? តើអ្វីទៅជាផែនការយុទ្ធសាស្ត្រ និងយន្តការឆ្លើយតបបន្ទាន់ក្នុងការផ្ដល់ការងារសម្រាប់ពលករដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ? ឯកឧត្ដម ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់លោកអ្នកជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖

០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨

ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។

សូមអញ្ជើញលោកអ្នកនាងរង់ចាំតាមដានស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទីដោយមេត្រី!!!

នៅថ្ងៃចន្ទស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ការត្រៀមឆ្លើយតបការងារសម្រាប់ពលករវិលត្រឡប់មកស្រុកកំណើតវិញ»