អ្នកនាំពាក្យ៖ ពេលនេះមិនទាន់មានកាលបរិច្ឆេទថ្មីសម្រាប់ជុំបន្តទៀតនៃកិច្ចសន្ទនារវាងរុស្ស៊ី-អាមេរិកនោះទេ

Narith | ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ៧ ២០២៥
អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា កាលបរិច្ឆេទសម្រាប់ជុំថ្មីនៃកិច្ចចរចារុស្ស៊ី-អាមេរិកមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែភាគីទាំងពីរតែងតែទាក់ទងគ្នាជានិច្ច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកស្រីអ្នកនាំពាក្យបាននិយាយថា ទីក្រុងម៉ូស្គូ មើលឃើញថា ទីក្រុងវ៉ាស៊ីនតោន ចាប់អារម្មណ៍លើការស្តារទំនាក់ទំនងឡើងវិញ។ លោកស្រីបានបន្តថា ការពិគ្រោះចំនួនពីរជុំដែលគេបានហៅថា "ទំនាក់ទំនងរុស្ស៊ី-អាមេរិក" បានកើតឡើងរួចហើយ ហើយជុំទីបីត្រូវបានគេសន្មត់ថានឹងប្រព្រឹត្តទៅ ប៉ុន្តែ "ភាគីអាមេរិកបានសម្រេចចិត្តពន្យារពេលទៅវិញ"។ លោកស្រីបានបន្ថែមថា "ក្នុងពេលនេះគឺនៅមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់សម្រាប់កិច្ចចារចានោះទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា មានការសន្ទនាមួយកំពុងដំណើរការរវាងស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន និងក្រសួងការបរទេសសហរដ្ឋអាមេរិក"។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ និងថ្ងៃទី១០ ខែមេសា ការចរចារពីរជុំរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ដោយផ្តោតលើការស្ដារឡើងវិញនូវមុខងាររបស់ស្ថានទូតរុស្ស៊ី និងសហរដ្ឋអាមេរិក និងដោះស្រាយកង្វល់ទ្វេភាគីផ្សេងៗ។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាទាំងនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវ៉ាស៊ីនតោន បានដឹកនាំគណៈប្រតិភូរុស្ស៊ី ខណៈដែលលោកស្រី Sonata Coulter ឧបការីរងរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី បានដឹកនាំក្រុមសហរដ្ឋអាមេរិក៕