លោក Elon Musk បានដាក់ពាក្យស្នើសុំទៅគណៈកម្មការបោះឆ្នោតសហព័ន្ធអាមេរិក (FEC) ដើម្បីចុះឈ្មោះគណបក្សអាមេរិក

Narith | ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ៧ ២០២៥
អន្តរជាតិ៖ លោក Elon Musk ដែលជាសហគ្រិន និងមហាសេដ្ឋីអាមេរិកដ៏ល្បីល្បាញបានដាក់ពាក្យស្នើសុំទៅគណៈកម្មការបោះឆ្នោតសហព័ន្ធអាមេរិក (FEC) ដើម្បីចុះឈ្មោះគណបក្ស America Party របស់គាត់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ ការស្នើសុំនេះត្រូវបានបង្ហោះនៅលើគេហទំព័រ FEC នៅថ្ងៃទី៦ ខែកក្កដា (ម៉ោងក្នុងតំបន់)។ លោក Musk បានប្រកាសបង្កើតគណបក្សនយោបាយនៅថ្ងៃទី៥ ខែកក្កដាដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោតនៅលើទំព័រ X របស់គាត់។ លោក Musk បានសរសេរនៅបណ្តាញសង្គមលើទំព័រ X ថា "ថ្ងៃនេះ គណបក្ស America Party ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យអ្នកនូវសេរីភាពរបស់អ្នក"។ អ្នកប្រើប្រាស់បណ្តាញសង្គមជាង ១,២ លាននាក់បានចូលរួមក្នុងការបោះឆ្នោត ដោយ ៦៥,៤% នៃពួកគេបានបោះឆ្នោតឱ្យបង្កើតគណបក្សថ្មីនេះ៕