មន្ត្រីជំនាញផ្នែកសុខាភិបាលខេត្តសៀមរាប អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម និង បើកយុទ្ធនាការដាក់ថ្នាំអាប៊ែត

Narith | ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥

MC. មន្ត្រីជំនាញផ្នែកសុខាភិបាល រួមជាមួយអាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម និងបានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែតដើម្បីបង្ការជំងឺគ្រុនឈាម ខណៈរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ខេត្តសៀមរាប មានករណីជំងឺគ្រុនឈាម ១៥០០ករណី។

   តាមរយៈរបាយការណ៍ក្នុងឱកាសចុះបើកយុទ្ធនាការដាក់ថ្នាំអាប៊ែត ដើម្បីបង្ការជំងឺគ្រុនឈាមក្នុងមូលដ្ឋានខេត្តសៀមរាប មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ខេត្តសៀមរាប មានករណីជំងឺគ្រុនឈាម ១៥៦០ករណី ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ កើនឡើងជាង២០០ករណី ដែលកំពុងសម្រាកព្យាបាលនៅខេត្តសៀមរាប ប៉ុន្តែចំនួនករណីនេះ មន្ត្រីជំនាញថានៅមិនទាន់ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយទេ។
មន្ត្រីជំនាញបានឱ្យដឹងទៀតថា ក្នុងចំណោម ១៥៦០ករណី ដែលកំពុងព្យាបាលខាងលើ មានតែជាង៦០០ករណីប៉ុណ្ណោះ ដែលជាអ្នកខេត្តសៀមរាប ក្រៅពីនោះជាអ្នកជម្ងឺដែលមកពីបណ្ដាខេត្តផ្សេងៗ មកទទួលសេវាព្យាបាលជំងឺនៅខេត្តសៀមរាប។ ទោះយ៉ាងណា ករណីនេះ ក៏បានបង្ហាញពីប្រព័ន្ធសុខាភិបាលដែលកាន់តែមានសមត្ថភាពក្នុងការរកឃើញ និងរាយការណ៍បានត្រឹមត្រូវ ក្នុងការចូលរួមបង្ការនូវហានិភ័យនៃជំងឺនេះ ។ 
មន្ត្រីជំនាញ ក៏បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែដូចគ្នានេះ បើគិតប៉ុន្មានឆ្នាំចុងក្រោយ នៅឆ្នាំ២០២៣ មានជិត២ពាន់ករណី និងឆ្នាំ២០២៤ មានជិត ១៣០០ករណី ខណៈឆ្នាំ២០២៥ មាន១៥៦០ករណី ។ ដោយឡែកបើគិតរយៈពេល១ឆ្នាំពេញវិញ ឆ្នាំ២០២៣មានចំនួនរហូតជាង១ម៉ឺនករណី ប៉ុន្តែនៅឆ្នាំ២០២៤ បានចុះមកត្រឹមតែជាង៣៦០០ករណីប៉ុណ្ណោះ ។ ទាំងនេះបានបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ការពារលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់មន្ត្រីជំនាញសុខាភិបាលជុំវិញករណីជំងឺគ្រុនឈាម។
ស្របពេលជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប រួមនឹងមន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធ ក៏នៅតែបន្តបើកយុទ្ធនាការ និងចុះផ្សព្វផ្សាយជាប្រចាំ ដោយយកចិត្តទុកដាក់ខ្ពស់លើការជំរុញឲ្យមានការការពារ និង ការកាត់បន្ថយ ឈានទៅរកការលុបបំបាត់ជំងឺគ្រុនឈាមក្នុងសហគមន៍។ 
រយៈពេលចុងក្រោយនេះ មន្ត្រីជំនាញនៅតែបន្តចុះទៅតាមមូលដ្ឋាននានា ដើម្បីដាក់ថ្នាំអាប៊ែត នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន និងតាមគោលដៅសំខាន់ៗ ដូចជាភូមិដែលមានហានិភ័យខ្ពស់ជាដើម។ មន្ត្រីជំនាញ នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះជំងឺគ្រុនឈាម ជាពិសេសនៅក្នុងរដូវភ្លៀងនេះ ត្រូវលុបបំបាត់នូវទីជម្រកសត្វមូសខ្លា និងសម្អាតនៅជុំវិញគេហដ្ឋានរបស់ខ្លួន នៅតាមសហគមន៍មូលដ្ឋាន និង សាលារៀនជាដើម៕