វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៧ ៧ ២០២៥
អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបាននិយាយថា នៅក្នុងវិស័យសេដ្ឋកិច្ច ក្រុមប្លុក BRICS គឺមានភាពប្រសើរជាងក្រុមប្រទេស G7។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក ពូទីន បាននិយាយនៅឯកិច្ចប្រជុំកំពូល BRICS តាមរយៈតំណភ្ជាប់វីដេអូថា "រឿងសំខាន់គឺថាប្រទេស BRICS បន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗនៃនយោបាយ និងសន្តិសុខ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការផ្លាស់ប្តូរវប្បធម៌ និងមនុស្សធម៌" ដោយលោកបន្ថែមថា ឥឡូវនេះសមាគមដែលបានពង្រីករួមមានប្រទេសនាំមុខគេនៃអឺរ៉ាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និងអាម៉េរិកឡាទីន ដែលមាន "សក្តានុពលនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស"។ លោកក៏បានថ្លែងអំណរគុណដល់សមភាគីប្រេស៊ីលរបស់គាត់គឺលោកប្រធានាធិបតី Luiz Inacio Lula da Silva និងប្រធាន BRICS របស់ប្រេស៊ីលក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងសមាគម។ គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ និង ៧ ខែកក្កដា ដោយលោក ពូទីន បានចូលរួមក្នុងកិច្ចប្រជុំនេះតាមរយៈតំណភ្ជាប់វីដេអូ៕