រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ណែនាំដល់មន្ត្រីតុលាការខេត្តស្វាយរៀងត្រូវបំពេញការងារឱ្យមានតម្លាភាព និងយុត្តិធម៌

009 | ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈមន្ទីរព័ត៌មានខេត្តស្វាយរៀង

ស្វាយរៀង៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងទាំងអស់ត្រូវខិតខំបំពេញការងារឱ្យបានត្រឹមត្រូវ និងតម្លាភាពប្រកបដោយឆន្ទៈខ្ពស់ដើម្បីប្រជាពលរដ្ឋទទួលបានយុត្តិធម៌។

          ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកើត រិទ្ធបានបញ្ជាក់ថា កន្លងមកមន្ត្រីពាក់ព័ន្ធបានសម្រេចលទ្ធការងារល្អជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ហើយ ប៉ុន្តែប្រធានសាលាដំបូងខេត្ត ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ,បទល្មើសតាមបប្រព័ន្ធអនឡាញ,បទល្មើសឆក់ប្លន់,ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។  ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេស ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដោយគោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ នៅក្នុងវិស័យយុត្តិធម៌។

ត្រូវបន្តចូលរួមឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការទាំង២ស្របតាមអភិក្រមដែលបានដាក់ចេញនាពេលកន្លងមកសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ឱ្យមន្ត្រីតុលាការខេត្តស្វាយរៀងឱ្យត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេង ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ដែលបាន បំពេញតួនាទី ភារកិច្ចក្នុងវិស័យតុលាការ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ប្រកបដោយគតិយុត្តិធម៌ ស្របតាមអង្គច្បាប់ និងនីតិវិធីដែលបានកំណត់៕