ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «ស្វែងយល់ពីប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិក្នុងដំណោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ »

009 | ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ 2025

សូមគោរពជម្រាបជូនថា នៅថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «ស្វែងយល់ពីប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិក្នុងដំណោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ»។ ស្ថិតក្នុងស្ថានភាពដែលទំនាក់ទំនងកម្ពុជា-ថៃមានភាពល្អក់កករក្នុងរយៈពេលចុងក្រោយនេះ តើអ្វីទៅជារឿងរ៉ាវប្រវត្តិសាស្ត្រដែលកូនខ្មែរគប្បីសិក្សាស្វែងយល់? យោងតាមគោលការណ៍ច្បាប់អន្តរជាតិ ពិសេសតុលាការយុត្តិធម៌អន្តរជាតិ(ICJ) មានយុត្តាធិការក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃយ៉ាងដូចម្ដេច? ឯកឧត្ដម រ័ត្ន សណ្ដាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨ 
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។
សូមអញ្ជើញលោកអ្នកនាងរង់ចាំតាមដានស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទីដោយមេត្រី!!!

 

ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «ស្វែងយល់ពីប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិក្នុងដំណោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ »