សម្ដេចធិបតី អរគុណបារាំង ចំពោះការគាំទ្រកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន

Narith | ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (៧/៧/២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលបារាំង តាមរយៈឯកឧត្តម ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ ចំពោះការគាំទ្រកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន នាពេលកន្លងមក និងបានគូសបញ្ជាក់ ពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែរឹងមាំ ។ 

ការថ្លែងអំណរគុណ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា  នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ 
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលឯកឧត្ដមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតី ថា ឯកឧត្តមពិតជាមានសេចក្តីសប្បាយរីករាយ ដែលបានធ្វើជាតំណាង នៃសាធារណរដ្ឋបារាំង មកបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះ គឺថា កម្ពុជា ជាប្រទេសដំបូងបំផុត ដែលឯកឧត្តមបានចាប់ផ្តើមការងារការទូត និងជាប្រទេសចុងក្រោយ ដែលឯកឧត្តមបានបញ្ចប់ការងារការទូតនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ ជូនចំពោះសម្ដេចធិបតី ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង កាលពីខែមិថុនា កន្លងនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងបារាំង និងកម្ពុជា ដែលនេះបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ព្រមទាំងបានគោរពជម្រាបជូនសម្ដេច បវរធិបតីអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសន្តិសុខ និងការពារជាតិ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ធនធានទឹក, ការផ្គត់ផ្គង់ទឹកស្អាត, វប្បធម៌, អប់រំ, និងសុខាភិបាល។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំពីរ។
សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន នៃប្រទេសទាំងពីរ។
សម្ដេចបវរធិបតី បានអរគុណចំពោះការគាំទ្ររបស់បារាំង ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕