ពលរដ្ឋនៅខេត្តសៀមរាប បានប្រែក្លាយពីការផលិតកែច្នៃទិន្នផលត្រី ជាលក្ខណៈគ្រួសារទៅជាសិប្បកម្មបែបទំនើប

Narith | ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ 

MC.ប្រជាពលរដ្ឋរស់នៅ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប បានប្រែក្លាយពីការផលិតកែច្នៃទិន្នផលត្រី ជាលក្ខណៈគ្រួសារ មកបែបសិប្បកម្មទំនើប ដើម្បីបង្កើនផលិតភាពក្នុងការផលិត សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ មានដូចជា ត្រីងៀត ផ្អក បង្គាក្រៀម និងត្រីឆ្អើរជាច្រើនប្រភេទ។
  
    អ្នកស្រី គឹម សុភ័ស្ស ម្ចាស់សិប្បកម្មស្ពតឡៃហ្វូត មានទីតាំងក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបបានឱ្យដឹងថា សិប្បកម្មអ្នកស្រីបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដើម្បីចូលរួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុក ជួយទទួលទិញត្រីធម្មជាតិ និងត្រីដែលសហគមន៍ជាប់បឹងទន្លេសាបចិញ្ចឹមបាន ជួយលើកកម្ពស់ជីវភាពសហគមន៍ ជាពិសេសនាំយករូបមន្តប្រឡាក់ត្រីពិសេសប្រចាំគ្រួសារ៣ជំនាន់មកហើយ ឱ្យអតិជនបានស្គាល់ និងភ្លក់រសជាតិដ៏ឆ្ងាញ់ពិសា ។អ្នកស្រីថា សិប្បកម្មអ្នកស្រី មានផលិតផល ងៀតត្រីដៀប ត្រីផ្ទក់ ត្រីអណ្តែង ត្រីកំភ្លាញ ត្រីកញ្ចុះ ផ្អកត្រីប្រា ផ្អកត្រីកញ្ចុះ បង្គាក្រៀម និងត្រីឆ្អើរជាដើម ដែលបានសម្រិតសម្រាំងយកត្រីយកមានគុណភាពល្អ យកកែច្នៃសម្រាប់លក់ជូនអតិថិជន។ កាលដើមឡើយ សិប្បកម្មនេះផលិតជាលក្ខណៈគ្រួសារ ហាលត្រីពឹងផ្អែកក្រោមពន្លឺថ្ងៃ ប៉ុន្តែបច្ចុប្បន្នដោយមានការគំាទ្រពីអង្គការក្រៅរដ្ឋាភិបាលផងនោះ បានប្រែក្លាយពីការផលិតជាលក្ខណៈគ្រួសារ មកបែបសិប្បកម្មទំនើប ដោយមានបន្ទប់សម្ងួត មានការវេចខ្ចប់សម្គាល់ម៉ាកសញ្ញា មានអនាម័យល្អ ធានាគុណភាព និងសុវត្ថិភាពខ្ពស់ មិនប៉ះពាល់សុខភាពអ្នកទទួលទាន និងអាចរក្សាទុកបានរយៈពេលយូរ។
អ្នកស្រីបន្តថា ដោយសារផលិតផលមានគុណភាពល្អ តម្លៃសមរម្យ បូករួមការចូលរួមក្នុងពិព័រណ៍ភូមិមួយផលិតផលមួយទូទាំងប្រទេសជាញឹកញាប់ ធ្វើឱ្យមានការគាំទ្រពីអតិថិជនទាំងក្នុងនិងក្រៅបញ្ជាទិញជាប្រចាំថ្ងៃ។ ក្នុងមួយថ្ងៃសិប្បកម្មនេះ មានលទ្ធផលផ្គត់ផ្គង់ផលិតផលត្រីចំនួន៣០០ គីឡូក្រាមឬលើសនោះទៅកាន់ទីផ្សារ។
សំឡេង៖ការវេចខ្ចប់បែបស្តង់ដារអីចឹងងាយស្រួលរក្សាទុក បើយើងផ្ញើទៅក្រៅខេត្តក៏វាងាយស្រួល អីវ៉ាន់យើងអត់ខូចគុណភាព ដល់អីចឹងការលក់ដូររបស់យើងក៏កើនឡើងដែរ។ជាក់ស្តែងកាលលើកមុនយើងវេចខ្ចប់អត់បានល្អ ទម្រាំបានដល់ដៃអតិថិជនត្រីរបស់យើងថយគុណភាព ណាមួយពេលយើងបានវេចខ្ចប់មានឈ្មោះសហគ្រាសយើង មានលេខទូរស័ព្ទដល់អីចឹងទៅភ្ញៀវគាត់ទិញជាកាដូគ្នា ដល់អីចឹងគាត់ចេះតែកុម្ម៉ង់បន្តៗគ្នាទៀត។ផ្តោតសំខាន់អតិថិជនគាត់ទិញរបស់យើងហើយ បានឆ្ងាញ់ បានគុណភាពល្អ និយាយទៅអតិថិជនគាត់ចំណាយលុយមកលើយើង គាត់បានអ្វីដែលគាត់រំពឹងទុក។ 
អ្នកស្រី គឹម សុភ័ស្ស បានសំណូមពរប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្ត សូមជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ ដោយសារផលិតផលត្រីរបស់ម្ចាស់សិប្បកម្មអ្នកស្រី ជួយទទួលទិញត្រី ជាផលិតផលរបស់សហគមន៍ផ្ទាល់ មានប្រភពច្បាស់លាស់ ធានាមិនមែនជាត្រីនាំចូលពីខាងក្រៅឡើយ។សូមជម្រាបថា ម្ចាស់សិប្បកម្មស្ពតឡៃហ្វូត មានទីតាំងក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕