ថៃកំពុងប្រើល្បិច ដើរព្រួសឈាមលើកម្ពុជា

Narith | ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ០៨ ០៧ ២៥
ភ្នំពេញ ៖ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា ថៃកំពុងតែប្រើកលល្បិចដ៏ថោកទាប ដើម្បីព្រួសឈាមមកលើកម្ពុជាជាថ្មីម្តងទៀតហើយ ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មអនឡាញ ។
សំឡេង«ថៃអាចប្រើវិធីគ្រប់យ៉ាង អញ្ជើញប្រើមកល្បិចកលទាំងប៉ុន្មាន ដើម្បីវាយប្រហារបន្តុះបង្អាប់កម្ពុជា កម្ពុជារបស់យើងមិនខ្លាចទេ ហើយមេដឹកនាំរបស់កម្ពុជា សម្តេចតេជោ និងសម្តេចធិបតី អាចកំដរបានជានិច្ច។ អីចឹងរកវិធីថែមទៀតមក ដើម្បីវាយប្រហារកម្ពុជាទៀតមក។ ប៉ុន្តែ ពិភពលោកនេះគេដឹងហើយថា ប្រទេសអ្នកឯង ជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ដូច្នេះខ្ញុំសូមបញ្ជាក់បន្ថែមថា រឿងភ្ជាប់អ្នកស្និទ្ធសម្តេចតេជោ យកល្អបើតុលាការថៃចិត្តសឿង គួរតែចោទប្រកាន់ ថាក់ស៉ីន ព្រោះជាមនុស្សដែលស្និទបំផុតជាមួយសម្តេចតេជោ ជាមនុស្សដែលត្រូវបានសម្តេចតេជោ ចិញ្ចឹម សម្តេចតេជោ ចិញ្ចឹមគ្រួសារ ថាក់ស៉ីន មួយពូជ»។ 
ការអះអាងរបស់ឯកឧត្ដម ជា ធីរិទ្ធនេះ ក្រោយពីមានសារព័ត៌មានរបស់ថៃជាច្រើនស្ថាប័ន បានផ្សព្វផ្សាយថា ក្រុមប៉ូលិសថៃលបឆ្មក់ចូលឆែកឆេរទីតាំង១៩កន្លែង ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា កុក អាន ជាមនុស្សជំនិតរបស់សម្តេចតេជោ ដែលមានទីតាំងនៅជិតព្រំដែនកម្ពុជា-ថៃ ដោយរឹបអូសរថយន្តប្រណីតៗជាច្រើនគ្រឿង គិតជាថវិកាប្រមាណជា ២៧លានបាត៕

ថៃកំពុងប្រើល្បិច ដើរព្រួសឈាមលើកម្ពុជា
ថៃកំពុងប្រើល្បិច ដើរព្រួសឈាមលើកម្ពុជា
ថៃកំពុងប្រើល្បិច ដើរព្រួសឈាមលើកម្ពុជា
ថៃកំពុងប្រើល្បិច ដើរព្រួសឈាមលើកម្ពុជា